ថ្ងៃទី​១៧​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1312
ចែករម្លែក

•​ឆ្នាំ​១៩៦៩ ព្យុះសង្ឃរា កា​មី​ល (Hurricane Camille) ជា​ព្យុះ​កម្រិត​ទី​៥ វាយលុក​ឆ្នេរ​នារ​ដ្ឋ​មី​ស​ស៊ី​ស៊ី​ពី (Missis sippi) ដោយ​សម្លាប់​មនុស្ស​២៤៨​នាក់ និង​បង្ក​ការខូចខាត​១,៥ លាន​ដុល្លារ​។​
​ ​
•​ឆ្នាំ​១៩៧៨ ឌូ​ប៊​ល អ៊ី​ហ្គ​ល ធូ (Double Eagle II) ក្លាយជា​បា​ឡុង​ហោះ ដំបូង ដែល​បាន​ហោះ ឆ្លងកាត់​មហា សមុទ្រ​អា​ត្ល​ង់​ទិ​ក ។ វា​បាន​ចុះចត​នៅ មី​សេ​រ៉េ​យ៍ (Miserey) ជិត​ទីក្រុង​ប៉ារីស បន្ទាប់ពី​ចំណាយពេល​១៣៧​ម៉ោង បន្ទាប់ពី​ចាកចេញ​ពី​ទីក្រុង​ប្រេ​ស្កេ អាយ​សល រដ្ឋ​ម៉េ​ន (Presque Isle, Maine) សហរដ្ឋអាមេរិក ។​
​ ​•
​ឆ្នាំ​១៩៧៩ យន្តហោះ​នៃ ក្រុមហ៊ុន​អាកាសចរណ៍ អែ​រ៉ូ​ផ្ល​ត់ (Aeroflot) របស់​សូ​វៀត​ពីរ​គ្រឿង បាន​បុក​គ្នា​នៅ​កណ្តាល​អាកាស នៅ អ៊ុយ​ក្រែ​ន បានសម្លាប់​មនុស្ស​១៥៦ នាក់ ។
​ ​•
​ឆ្នាំ​១៩៨២
ស៊ី​ឌី (Compact Discs) ដំបូង​ត្រូវបាន​ផ្សព្វផ្សាយ​ជា សាធារណៈ​នៅ​អាល្លឺម៉ង់ ។​
​ ​
•​ឆ្នាំ​១៩៨៨ ប្រធានាធិបតី ប៉ា​គី​ស្ថាន មូ​ហា​ម៉ា​ដ ហ្ស៊ា​-​អ៊ុ​ល​-​ហាគ (Muhammad Zia-ul-Hag) និង​ឯកអគ្គ រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ប៉ា​គី​ស្ថាន បាន បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​ធ្លាក់ យន្តហោះ​មួយ ។​
•
​ឆ្នាំ​១៩៩៨
រឿងអាស្រូវ​នាង ម៉ូ​នី​កាឡេ​វីន​ស្គីៈ​ប្រធានាធិបតី​អាមេរិក ប៊ី​ល គ្លី​ន​តុ​ន (Bill Clinton) បាន​សារភាព នៅក្នុង​កាសែត​ភស្តុតាង​ដែលថា គាត់ បាន​មាន​ទំនាក់ទំនង​ខុស​ប្រក្រតី​ជាមួយ នឹង​អ្នក​ហាត់​ការ​នៃ​សេត​វិមាន គឺ​នាង ម៉ូ​នី​កា ឡេ​វីន​ស្គី (Monica Lewinsky) ។
​ ​
•​ឆ្នាំ​១៩៩៩ រញ្ជួយ​ដី​ទំហំ ៧,៤​វាយប្រហារ​ទីក្រុង​អ៊ី​ហ្ស​មី​ត​(Izmit) ប្រទេស​តួ​ក​គី ដោយ​សម្លាប់​មនុស្ស ច្រើនជាង​១៧.០០០​នាក់ និង​របួស ៤៤.០០០​នាក់​។​
​ ​
•​ឆ្នាំ​២០០៤ សភាជាតិ​ស៊ែ​ប៊ី (National Assembly of Serbia) បានអនុម័ត​គ្រឿង សម្គាល់​ថ្មី​សម្រាប់​ស៊ែ​ប៊ី ដោយ​យក​បទ “Boze Pravde” ជា​ភ្លេង ជាតិ និង​សញ្ញា​ជាតិ ត្រូវបាន​អនុម័ត ។​
​ ​
•​ឆ្នាំ​២០០៥ គ្រាប់បែក​ជាង ៥០០​គ្រាប់ បាន​បំផ្ទុះ​ដោយ​ភេរវជន នៅ​៣០០​កន្លែង នា​ស្រុក​ចំនួន​៦៣ ក្នុង ចំណោម​៦៤ នៅ​បង់​ក្លា​ដែ​ស ។​
​ ​
•​ឆ្នាំ​២០០៨ ម៉ៃ​ឃើ​ល ហ្វែ​ល (Michael Phelps) ក្លាយជា​មនុស្ស​ដំបូង ដែល​ឈ្នះ​មេដាយមាស ចំនួន​៨ នៅក្នុង កីឡា​អូឡាំពិក​តែមួយ ៕ ស្រាវជ្រាវ​៖ វិវឌ្ឍន៍​

​ព្យុះសង្ឃរា​កា​មី​ល ជា​ព្យុះ​កម្រិត​ទី​៥ វាយលុក​ឆ្នេរ​នារ​ដ្ឋ​មី​ស​ស៊ី​ស៊ី​ពី ដោយ​សម្លាប់​មនុស្ស​២៤៨​នាក់ និង​បង្ក​ការខូចខាត​១,៥​លាន​ដុល្លារ​

ទីតាំងផ្សាយពាណិជ្ជកម្ម