ស្មា​ត​ហ្វូ​ន​SamsungGalaxyS10 | S10+​មកដល់​ជាមួយ​កាដូ​ពិសេស​និង​ការបង់​រំ​លោះ​ដោយ​គ្មាន​ការ​ ​ប្រាក់​

507
ចែករម្លែក
  • 3
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ប្រើ​លែង​ទាស់ចិត្ត​ពី​បច្ចេកវិទ្យា​អស្ចារ្យ​របស់ Samsung Galaxy S10 | S10+​ភ្នំពេញ​ថ្ងៃទី​៨ មីនា ២០១៩៖ រំភើប​ណាស់ !!!! អតិថិជន និង​អ្នក​ស្រឡាញ់​គាំទ្រ ទាំងអស់​មិនបាច់​ទន្ទឹង​រង់ចាំ​ទៀត​ទេ​។​

កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+ បានមក​ដល់​ហើយ​ជាមួយនឹង​កម្មវិធី​ពិសេស​ដែល​ផ្តល់ជូន​ដល់​អ្នកគាំទ្រ​ដោយ​រាល់​ការ​ជាវ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 | S10+​។ លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​ដុំ​សាក​ថ្ម​ឥត​ខ្សែ (Wireless Battery Pack Type C/ Fast charge) នឹង​កម្លាំង​ថ្ម 10,000 mAh ដ៏​ទំនើប​ទាន់សម័យ និង​ស្រស់ស្អាត​មួយគ្រឿង​ភ្លាមៗ​។​

ឈប់​សិន​!​នៅ​មិនទាន់​អស់​នៅឡើយ​ទេ សម្រាប់​អតិថិជន​ដែល​ចាប់​អារ​ម្ម​ណ៏​សម្រាប់​ការបង់​រំ​លោះ ក្រុមហ៊ុន​ក៏បាន​បង្កើត​កម្មវិធី​ប​ង់​រំ​លោះ​ដោយ​គ្មាន​ការប្រាក់​(០​ភាគរយ​)​រយៈពេល ៩​ខែ ជាមួយ​មីក្រូហិរញ្ញវត្ថុ AEON ចាប់ពី​ថ្ងៃទី​៨​មីនា ដល់ ៣០​មិថុនា​ឆ្នាំ​២០១៩​ដោយ​អតិថិជន​គ្រាន់តែ​បង់​មុន​ត្រឹមតែ​៣០​ភាគរយ​នៃ​តម្លៃ​ទូរស័ព្ទ​ប៉ុណ្ណោះ​។​

​សម្រាប់​ប្រទេស​កម្ពុជា Galaxy S10|S10+ (8GB+128GB) មាន​ជម្រើស​ផ្តល់ជូន ៣ ពណ៌​៖ ពណ៌​ស​,​ខ្មៅ និង​បៃតង រីឯ Galaxy S10+(8GB+512GB) មាន​ជម្រើស ២ ពណ៌​៖ ពណ៌​សេ​រ៉ា​មិច ខ្មៅ និង​សេ​រ៉ា​មិច ស​។​តម្លៃ​ផ្តល់ជូន​៖- S10 ទំហំ 8GB+128GB = $899- S10+ ទំហំ 8GB+128GB= $989S10+ ទំហំ 8GB +512GB= $1,15

​អតិថិជន​ទាំងអស់​អាច​រក​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 |S10+ បាន​នៅតាម​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​បាន​។​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232 ។ ទាំងអស់នេះ​គឺជា​ចំណុច​ដ៏​ពិ​សេ​ដែល​វា​ពិតជា​ស័ក្តិសម និង​ល្អ​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ Samsung Galaxy S10|S10+ អាច​គ្រង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ប្រចាំឆ្នាំ ២០១៩ បាន​!

  • Samsung Galaxy S10- ប្រើ Samsung One UI ដើម្បី​ពង្រឹង Android Pie ដំបូង​គេ​បំផុត​!
  • អេក្រង់ Infinity-O Display លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក បំពាក់​កញ្ចក់​ប្រភេទ Dynamic AMOLED 6.1 អ៊ី​ញ កោង​ស្អាត ដែល​អាច​បង្ហាញ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9
  • បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68- មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo- បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ​បំផុត​
  • អង្គ​ចងចាំ 8GB, អង្គ​ផ្ទុក​128GB ឡើងទៅ​- កាមេរ៉ា​មុខ​10MP
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ (​លំដាប់​អាជីព​)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​)- ថាមពល​ថ្ម 3400mAh, USB Charge ឬ Wireless Charge
  • Wireless PowerShare ដែល​អាច​សាក​ឧ​បករ​ណ៏​ផ្សេងៗ​បាន​ដោយ​មិនបាច់​ប្រើ​ខ្សែ​
    UltrasonicFingerprint:​ប្រព័ន្ធ​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​សុ​វត្តិភាព​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយមាន​ល្បឿន លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​គ្មាន​គូ​ប្រៀប​!

** Samsung Galaxy S10+

  • ប្រើ Samsung One UI ដើម្បី​ពង្រឹង Android Pie ដំបូង​គេ​បំផុត​!
  • អេក្រង់ Infinity-O Display លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក បំពាក់​កញ្ចក់​ប្រភេទ Dynamic AMOLED 6.1 អ៊ី​ញ កោង​ស្អាត ដែល​អាច​បង្ហាញ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9
  • បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68
  • រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo
  • បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ​បំផុត​!
  • អង្គ​ចងចាំ Ram 8GB រហូតដល់ 12GB, Rom 128 GB និង​បន្ថែម​ក្រៅ​បាន​រហូតដល់ 1TB!
  • កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ 10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ (​លំដាប់​អាជីព​)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​)- ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge
  • Wireless PowerShare ដែល​អាច​សាក​ឧ​បករ​ណ៏​ផ្សេងៗ​បាន​ដោយ​មិនបាច់​ប្រើ​ខ្សែ​
  • Ultrasonic Fingerprint: ប្រព័ន្ធ​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​សុ​វត្តិភាព នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយមាន​ល្បឿន លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​គ្មាន​គូ​ប្រៀប​! ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ