ម៉ា​រ៉ា​ដូ​ណា​ ទទួលស្គាល់​កូន​ក្រៅ​ខោ​បីនាក់​ នៅ​គុយបា​

604
ចែករម្លែក
  • 56
    Shares

​មេធាវី​របស់គាត់​និយាយថា វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា គ្រោង​នឹង​ទទួលស្គាល់​ភាពជា​ឪពុក​លើ​កូន​គុយបា​បីនាក់​។

​នេះ​មានន័យថា ជ័យលាភី​ពាន World Cup អាយុ ៥៨ ឆ្នាំ​រូបនេះ ដែល​ធ្លាប់​បដិសេធថា​គ្មាន​កូន​ណាមួយ​ក្រៅពី​កូន​ជាមួយ​អតីត​ប្រពន្ធ​របស់គាត់​នោះ ឥឡូវនេះ​គឺជា​ឪពុក​ផ្លូវការ​របស់​កូន​ប្រាំ​បីនាក់​។​

​មេធាវី​ម៉ា​ទៀស ម៉ូ​រី​យ៉ា បាន​និយាយថា ម៉ា​រ៉ា​ដូ​ណា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ហា​វ៉ា​ណា ​ដើម្បី​ធ្វើតេស្ត​ភាពជា​ឪពុក​និង​ទទួលស្គាល់​កូន​ទាំងនោះ​ជា​សាធារណៈ​នៅ​ចុងឆ្នាំ​នេះ​។​

​កូន​ទាំងបី ដែល​កើត​ពី​ម្តាយ​ពីរ​នាក់​ផ្សេងគ្នា នឹង​អាចដាក់​ឈ្មោះ​របស់គាត់​បា​ន​។​

​ម៉ា​រ៉ា​ដូ​ណា ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​នេះ​នៅ​ចន្លោះ​ឆ្នាំ ២០០០ និង ២០០៥ ដើម្បី​ទទួល​ការព្យាបាល​ការ​ញៀន​កូកាអ៊ីន​។​

​លោក​បាន​ក្លាយជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​អតីត​ប្រធានាធិបតី ​ហ្វី​ដែល កា​ស្ត្រូ ក្នុងអំឡុងពេល​ស្នាក់នៅ​របស់គាត់​នៅក្នុង​ប្រទេស​នេះ ហើយ​ទទួលបាន​ស្នាម​សាក់​រូប​មេដឹកនាំ​គុយបា​រូបនេះ​នៅលើ​ជើង​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស/Ha