យន្តហោះ​ចម្បាំង​ឥណ្ឌា ​ធ្លាក់​នៅ​ជិត​ព្រំដែន​ប៉ា​គី​ស្ថាន ដោយ​ការបុក​ជាមួយ​បក្សី​

730
ចែករម្លែក
  • 350
    Shares

​កងទ័ពអាកាស​បាន​និយាយថា​ យន្តហោះ​ចម្បាំង​ឥណ្ឌា​មួយគ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​សុក្រ​ ទី​៨​មីនា​ នៅ​តំបន់​វាល​ខ្សាច់​នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ប៉ា​គី​ស្ថាន ប៉ុន្តែ​ថាវា​បាន​ធ្លាក់​មិនមែន​បន្ទាប់ពី​ការ​ប៉ះទង្គិច​ជាមួយ​យន្តហោះ​សត្រូវ​នោះទេ គឺ​ដោយសារ​បុក​ជាមួយ​បក្សី​មួយ​។​

​ភាព​តានតឹង​កំពុង​កើនឡើង​ខ្ពស់​ បន្ទាប់ពី​មានការ​វាយប្រហារ​តាម​អាកាស​សង​សឹក​គ្នា​ដោយ​យន្តហោះ​ចម្បាំង​រវាង​ប្រទេស​អាស៊ី​ទាំង​២​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​ អំពី​​តំបន់​កា​ស្មៀរ​ដែល​មាន​ជម្លោះ​នេះកាលពី​ខែ​មុន​។​

​យន្ដហោះ​ចាស់ៗ​MiG-21 ដែល​ផលិត​ដោយ​រុស្ស៊ី​នេះ បាន​កំពុង​ហោះហើរ​លើ​រដ្ឋ​Rajasthan ប្រទេស​ឥណ្ឌា ភាគ​ខាងលិច នៅ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​​ថ្ងៃ​សុក្រ​។ អ្នកបើក​យន្តហោះ​នេះបាន​លោត​ឆត្រយោង​ដោយ​សុវត្ថិភាព​។​

​កងទ័ពអាកាស​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​” ម៉ាស៊ីន​យន្តហោះបង្ហាញ​ថា​ដូចជា​មាន​បញ្ហា ដោយសារ​បុក​ជាមួយ​បក្សីនៅពេល​វា​បាន​ហោះ​ឡើង​”​។​

​ឥណ្ឌា​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ទៅ​លើ​ទឹកដី​ប៉ា​គី​ស្ថាន​កាល​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ បន្ទាប់ពី​ទាហាន​ឥណ្ឌា​៤០​នាក់​របស់​ខ្លួន​បាន​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​នៅ​តំបន់​កា​ស្មៀរ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​៕ដោយ៖សុខា/sn/Ha

យន្ដហោះ​ចាស់ៗ​MiG-21 បាន​កំពុង​ហោះហើរ​លើ​រដ្ឋ​Rajasthan ប្រទេស​ឥណ្ឌា ភាគ​ខាងលិច នៅ​ពេល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម