ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត គ្រោង​តែងតាំង​លោក អូ​ឡេ ហ្គា​ន់ណ សូល​ស្យែ​រ ជា​គ្រូបង្វឹក​ជា​ផ្លូវការ​

627
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Guunar Solskjaer)​នឹងត្រូវ​បានតែងតាំង​ជា​អ្នក ចាត់ការ​ផ្លូវការ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ជាមួយនឹង​ប្រាក់​ឈ្នួល​តិចជាង​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ពាក់កណ្តាល​។​

​លោក សូល​ស្យែ​រ ដែលជា​គ្រូបង្វឹក​បណ្តោះអាសន្ន​គ្រោង​នឹងត្រូវ​ប្រកាស​ជា​គ្រូបង្វឹក អចិន្ត្រៃយ៍​របស់​យូ​ណាយ​ធី​ត​ជាមួយនឹង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​៧,៥​លាន​ផោន​។ យូ​ណាយ​ធី​ត​បាន​បណ្តេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ​ដែលមាន​ប្រាក់​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ កាលពី​ខែធ្នូ​ឆ្នាំមុន​។​
​ ​
​ជ័យជម្នះ​របស់​ក្រុម​យូ​ណាយ​ធី​ត​៣-១ លើ​ក្រុម Paris Saint Germain កាលពី​ថ្ងៃ​ពុធ​នៅ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​យូ​ណាយ​ធី​ត​ពិចារណា​និង​យល់ឃើញថា លោក សូល​ស្យែ​រ គឺជា​គ្រូបង្វឹក​ដែល​ស័ក្តិសម​នឹង​ដឹកនាំ​ក្រុម​យូ​ណាយ​ធី​ត​យូរអង្វែង​។ លទ្ធផល​នេះ​បាន​ជួយ​ក្រុម​យូ​ណាយ​ធី​ត​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ខ្សែការពារ លូក ស (Luke Shaw) បាន​និយាយថា “​យើងទាំងអស់គ្នា​ពេញចិត្ត​លោក អូ​ឡេ ហើយ​យើង​ពេញចិត្ត​ការងារ​ដែល​លោក​ធ្វើបាន​រហូតមក​ដល់ពេលនេះ​។ ខ្ញុំ​មិន​ជឿថា ខ្ញុំ​ត្រូវ​និយាយ​ច្រើនជាង​នេះ​ទេ បន្ទាប់ពី​លទ្ធផល​ទាំងអស់នេះ​”​។
​ ​
​លូក ស បន្តថា​“​ការយក​ឈ្នះ​៩​ប្រកួត​ជាប់​គ្នា​នៅក្រៅ​ទឹកដី​ហើយ​ថា លទ្ធផល​នេះ បានបង្ហាញ ពីអ្វី​ដែល​លោក អូ​ឡេ និង​ក្រុមការងារ​របស់លោក​បាន​ធ្វើ​ហើយ​អាច​នឹង​បន្ត ច្រើន​ឆ្នាំ​ទៅមុន​ទៀត​”​។​
​ ​
​សូល​ស្យែ​រ ដែល​អតីត​ខ្សែព្រយុទ្ធ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នេះ​មាន​ប្រាក់​ឈ្នួល ៤០០.០០០​ផោន​ក្នុង​មួយឆ្នាំ​នៅ​ក្លឹប Molde​មុនពេល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​បណ្តោះ អាសន្ន​របស់​ក្រុម​យូ​ណាយ​ធី​ត បន្ទាប់ពី​ក្លឹប​នេះ​បណ្តេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ កាលពី​ខែធ្នូ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម