អ៊ីស្រាអែល​សម្លាប់​អ្នក​តវ៉ា​នៅ​តំបន់​ហ្គា​ហ្សា ក្នុងពេល​ប៉ះទង្គិច​គ្នា​

615
ចែករម្លែក
  • 17
    Shares

កងទ័ព​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​បាន​បាញ់សម្លាប់​ជន​ប៉ាឡេ​ស្ទីន​ម្នាក់​នៅ​កន្លែង​តវ៉ា​ប្រចាំ​សប្តាហ៍​តាម​បណ្តោយ​របង​ជាប់​ព្រំដែន​តំបន់​ហ្គា​ហ្សា​ស្ទ្រី​បដែល​គ្រប់គ្រង​​ដោយ​ក្រុម​ហា​ម៉ាស ហើយ​ក្រុម​ជន​ប៉ាឡេ​ស្ទី​ន​និង​កងទ័ព​អ៊ីស្រាអែល​បាន​ប៉ះទង្គិច​គ្នា​នៅ​ភូមិ​មួយ​ក្នុង​តំបន់​វ៉េ​ស​ស្បែង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​ក្រសួង​សុខាភិបាល​ប៉ាឡេ​ស្ទីន​បាន​និយាយថា​បុរស​ឈ្មោះ Tamer Arafat អាយុ​២៣​ឆ្នាំនេះ បាន​រងរបួស​ចំ​ក្បាល​នៅ​ទីក្រុង​Rafah​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ហើយ​បាន​ស្លាប់ បន្ទាប់ពី​បាន​ដល់​មន្ទីរពេទ្យ​។​

​ក្រសួង​សុខាភិបាល​នេះ បាន​និយាយថា ក្រុមអ្នកតវ៉ា​៤៤​នាក់ បាន​រងរបួស​ក្នុងការ​ប៉ះទង្គិច​គ្នា​នេះហើយ អ្នកកាសែត​២​នាក់ និង​គ្រូពេទ្យ​២​នាក់​បាន​រងរបួស​ផងដែរ​។​

​នៅក្នុង​អ្វី​ដែល​អាច​ជា​ការឆ្លើយតប​ទៅ​នឹង​ការសម្លាប់​នេះ កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ក្រុម​ជន​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន បាន​បាញ់​គ្រាប់ផ្លោង​ចេញពី​តំបន់​ហ្គា​ហ្សា​​ទៅលើ​ប្រទេស​អ៊ីស្រាអែល​តែ មិន​មាន​របាយការណ៍​អំពី​ការស្លាប់​និង​របួស​ទេ ហើយ​គ្មាន​ក្រុម​ប៉ាឡេ​ស្ទីន​បាន​អះអាងទ​ទួលខុសត្រូវនោះ​ទេ​។​

​កាលពី​ថ្ងៃ​សៅរ៍​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ជាច្រើន​គ្រឿង​បាន​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ទៅលើ​តំបន់​ហ្គា​ហ្សា​ស្ទ្រីប​ភាគ​ខាងជើង​និង​ភាគខាងត្បូង ដោយ​សំដៅលើ​អ្វី​​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​ទីតាំង​របស់​ក្រុម​ហា​ម៉ាស​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​ការ​វាយឆ្មក់​នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការបាញ់​គ្រាប់ផ្លោង​និង​ខ្លែង​ភ្ជាប់​គ្រឿងផ្ទុះ​ដែល​ហោះ​កាល​​ពី​ថ្ងៃ​សុក្រ​នៅ​ទូទាំង​តំបន់​ព្រំដែន​នោះ​។ មិន​មាន​របាយការណ៍​អំពី​ការស្លាប់​និង​របួស​ទេ​។​

​កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា​ក្រុម​ហា​ម៉ាស់ ទទួលខុសត្រូវ​ការបាញ់​ណាមួយ​ចេញពី​តំបន់​ហ្គា​ហ្សា​។​

​ការតវ៉ា​នេះ​បាន​ចាប់ផ្តើម​កាលពី​ខែ​មីនា​ឆ្នាំ​មុន​ដើម្បី​រំលេច​ការទាមទារ​របស់​ក្រុម​ប៉ាឡេ​ស្ទីនក្នុង​ការវិលត្រឡប់​ទៅទឹក​ដីដី​ដូនតា​របស់​ពួកគេ​នៅ​អ៊ីស្រាអែល បច្ចុប្បន្ន​៕ដោយ៖សុខា/sn

គ្រូពេទ្យ រុញ​អ្នក​របួស​ម្នាក់ ដែល​ត្រូវបាន​បាញ់​ដោយ​កងទ័ព​អ៊ីស្រាអែល​ក្នុងអំឡុង​តវ៉ា​នៅ​តំបន់​ព្រំដែន​ហ្គា​ហ្សា​ស្ទ្រី​បជាប់​ជាមួយ​អ៊ីស្រាអែល​​កាលពី​ថ្ងៃ​សុក្រ​