​កូន​ខ្មែរ​ចេះ​បង្កើត​ស្មា​ត​ហ្គោ​បម្រើឱ្យ​សេវា​ដឹកជញ្ជូន​ម៉ូតូ​កង់​បី​ចេះ​រកលុយ​បាន​ច្រើន​

551
ចែករម្លែក
  • 73
    Shares

ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ដោយ​មើលឃើញ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​នៅតាម​ខេត្ត​មួយចំនួន​មាន​កំណើន​ដឹកជញ្ជូន​ជា​ម៉ូតូ​កង់​បី​កាន់តែច្រើន​និង​ជួយ​បង្ក​ការងាយស្រួល​ដល់​អ្នកបើក​បរ​ម៉ូតូ​កង់​បី​ក្នុង​ការរក​ម៉ូយ​ឬ​អតិថិជន​អ្នក​ជិ​:​បាន​ឆាប់​និង​បាន​ច្រើន​។

​ក្រុម​កូន​ខ្មែរ​មួយក្រុម​បាន​បង្កើត​បច្ចេកវិទ្យា​មួយ​គឺ​ចេះ​ភ្ជាប់​ប្រព​ន្ទ័​ព័ត៌មាន​មួយ​ទៅដល់​ម្ចាស់​ម៉ូតូ​កង់​បី​ទាំងអស់​ដែល​រកស៊ី​ដឹកជញ្ជូន​លើផ្លូវ​សាធារណ​មាន​ម៉ូយ​ដឹក​ច្រើន បានទទួល​កម្រៃ​ច្រើន​។​ប្រព​ន្ធ័​នេះ​គេ​ហៅថា​App Smartgo+​។​

​លោក​ជុំ​មករា​នាយក​ស្មា​ត​ហ្គោ​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​នេះ​បានលើកឡើង​ក្នុង​ពិធី​សម្ភោ​ធ​បើក​ដំណើរការ​App Smartgo+​លើកដំបូង​កាលពី​ល្ងាច​ថ្លៃ​ទី​៨​ខែមីនា​ឆ្នាំ​២០១៩​នេះ​ថា​ការប្រើប្រាស់​App បានផ្តល់​ភាពងាយស្រួល​ទាំង​អ្នកបើកបរ​ទាំង​ភ្ញៀវ​អ្នក​ជិ​:​បាន​ឆាប់រហ័ស​ដូចគ្នា​។​

យើង​បាន​មូលចិត្ត​មូល​កម្លាំង​គ្មា​ជា​កូន​ខ្មែរ​បង្កើត​AppSmartgo+​នេះ​ឡើង​ដោយ​មិន​ផ្តោតលើ​ប្រាក់ចំណេញ​ពី​អ្នកបើកបរ​ម៉ូតូ​កង់​បី​ពេក​នោះទេ​។​ផ្ទុយទៅវិញ​Smartgo+​មានបំណង​យ៉ាង​មុត​ក្នុងការ​កាត់បន្ថយ​ចំណាយ​។​

​តែ​បង្កើន​ចំណូល​សំរាប់​អ្នកបើកបរ​និង​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​អ្នក​ជិ​:​ថែម​មួយ​កំ​រឹត​ទៀត​។​លោក​ថា​Smartgo+​ផ្តល់​ឪ​កាស​អោយ​គ្រប់គ្នា​ដែលជា​អ្នកបើកបរ​ក្លាយជា​ថៅកែ​កង់​បី​តាមរយ​:យ៉ាង​ងាយស្រួល​ប្រើប្រាស់​App​នេះ​។​ការបង្កើត​ប្រព​ន្ទ័​នេះ​ឡើង​គឺធ្វើឡើង​ដោយ​កូន​ខ្មែរ មិនមាន​សហការ​ជាមួយ​ជនបរទេស​ណា​នោះទេ​។​

គុណភាព​ប្រើ​លើ​ប្រព​ន្ធ័​វិទ្យា​នេះ​មាន​ប្រសិទ្ធិ​ភាពដូចគ្នា​។​នាពេល​បើក​សម្ភោ​ធ​ដំបូង​គេ​សង្កេតឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាច្រើន​រយ​នាក់​បានមក​ចុះឈ្មោះ​និង​បញ្ចូល​ប្រព​ន្ធ័​Smartgo+​នេះ​ទៅ​ក្នង​ទូរ​សព្ទ័​របស់ខ្លួន​។​

​លោក​មករា​បាន​រំពឹងថា​ឆាប់ៗ​ខាងមុខនេះ​នឹងមាន​អ្នករត់​ម៉ូតូ​កង់​បី​ប្រមាណ​១​ម៉ឺន​គ្រឿង​មក​ចុះឈ្មោះ​។​ផ្អែក​តាម​តួលេខ​ពី​សាលាក្រុង​ភ្នំពេញ​បានឱ្យដឹងថា​ចំនួន​ម៉ូតូ​ង់​បី​ដែល​នាំចូល​ពី​ប្រទេសក្រៅ​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ក្រុងមាន​ជាង​២​ម៉ឺន​៤​ពាន់​គ្រឿង​៕S/​