មួយថ្ងៃ​នាវា​ទេសចរណ៍​បរទេស​២​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

633
ចែករម្លែក
  • 17
    Shares

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ជិត​៤.០០០​នាក់មក​ធ្វើ​ទស្សនៈកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​កំពង់ផែ​សមុទ្រ​ខេត្ត​ព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​។

​មន្ត្រីប៉ូលិស​អន្តោ​ប្រវេ​សន្ត៍​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​នាវា​ទេសចរណ៍​បរទេស​ចំនួន​២​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ប្រកបដោយ​សុវត្ថិភាព​។​ក្នុង​គោលបំណង​ធ្វើ​ទស្សន កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​មួយថ្ងៃ​។

​ប្រភព​ដដែល​បានឱ្យដឹងថា នាវា​ទី​១ មានឈ្មោះ NORWEGIAN មាន​សញ្ជាតិ BAHAMAS បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ២.៣៥៥​នាក់ ស្រី ១.២៨១​នាក់ មាន ៥៤​សញ្ជាតិ​។​មាន​នាវិក ១.០៥៦​នាក់ ស្រី ២៥១​នាក់ មាន ៦០​សញ្ជាតិ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះ​នៅវេលា​ម៉ោង ៧ និង ១០​នាទី ព្រឹក​ថ្ងៃទី ៩ ខែមីនា ឆ្នាំ​២០១៩​។ នាវា​នេះ​មាន​គម្រោង​ចាកចេញ​ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​នៅវេលា ៧​យប់ ឆ្ពោះទៅ​ប្រទេស​វៀតណាម ។

​នាវា​ទី​២ ឈ្មោះ MARELLA DISCOVERY សញ្ជាតិ MALTA បាន​នាំ​ភ្ញៀវទេសចរ​ចំនួន ១.៧៨៣​នាក់ ស្រី ៩១០​នាក់ មាន​១៤​សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន ៧៦៣​នាក់ ស្រី ១៣៧​នាក់ មាន ៤៣​សញ្ជាតិ ។ នាវា MARELLA DISCOVERY មាន​ប្រវែង ២៦៤.៣​ម៉ែត្រ ទទឹង ៣២.៣​ម៉ែត្រ ជម្រៅ​ទឹក ៨​ម៉ែត្រ ។ ភ្ញៀវ​ដែលមាន​សញ្ជាតិ​ច្រើនជាងគេ អាមេរិក ១.៧៥៤​នាក់ ។

​ភ្ញៀវទេសចរ​បានធ្វើ​ដំណើ​រ​កម្សាន្ត​នៅតាម​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​ព្រះសីហនុ ទីប្រជុំជន​ផ្សារ តំបន់​នេសាទ (​ទំនប់រលក​) សង្កាត់​លេខ​១ និង​តាម​តំបន់ឆ្នេរ​សមុទ្រ ក្រុងព្រះសីហនុ និង​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ខេត្តកំពត ហើយ​នាវា​ទី​ពីរ​នេះ​និង​ចាកចេញ ពី​កំពង់ផែ អន្តរជាតិ ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ដដែល​នេះ​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ