លោក​ស​សុខា​ដឹកនាំ​យុវជន​ធ្វើដំណើរ​ផ្សងព្រេង​កាត់​ព្រៃភ្នំ​២៤​គីឡូម៉ែត្រ

676
ចែករម្លែក
  • 14
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​អ្វីដែល​កាន់តែ​អស្ចារ្យ សម្រាប់​កម្មវិធី​បោះជំរុំ​សន្តិភាព​ឋានសួគ៌​បូកគោ លើ​ទឹកដី​ខេត្តកំពត ក្រោម​ប្រធានបទ “​រួមគ្នា ដើម្បី​កម្ពុជា​រុងរឿង​” ដែល​ដឹកនាំ​ដោយ​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ នេះ គឺ​ដំណើរ​ផ្សងព្រេង​រយៈ​ចម្ងាយ ២៤​គីឡូម៉ែត្រ​។​

​លោក អាំង សិរី​ពិសិដ្ឋ ប្រធាន​ក្រុមការងារ​សម្របសម្រួល​រៀបចំ​ពិធី​ជំរុំ​សន្តិភាព​ឋានសួគ៌​បូកគោ បាន​ឲ្យ​ដឹងថា ដំណើរ​ផ្សងព្រេង​នេះ គឺ​ចាប់ផ្តើម​ដើរ​ពី​ជំរុំ ទៅដល់​ចំការ​តែ កាត់​ជ្រលង​ភ្នំ ឡើង​ភ្នំ ទៅដល់​ជិត​សណ្ឋាគារ​សុខា​ចាស់ រួច​ដើរ​វង់​មួយ​ជុំ​ធំ សំដៅ​មក​ជំរុំ​វិញ​។​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក ស សុខា និង​លោកស្រី ដឹកនាំ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រាប់រយ​នាក់ មកពី​ខេត្ត​ចំនួន​៨​។​

ដើរ​ផ្សងព្រេង​ចម្ងាយ ២៤​គីឡូម៉ែត្រ នាពេលនេះ គឺ​ក្នុង​គោលបំណង​សំខាន់ ៣​យ៉ាង រួមមានៈ ទី​១. ចាប់ផ្តើម​ដើរ​ពី​ជំរុំ ទៅដល់​ចំការ​តែ ស្ថានភាព​ផ្លូវដី ផ្លូវលំ ដើរកាត់​ស្មៅ និង​ដើមឈើ​តូចៗ គឺ​ចង់​ប្រៀបធៀប​កម្ពុជា​យើង ទៅនឹង​មុន​សម័យ ប៉ុល ពត (​សម័យ លន់ ណុល​) ពេលនោះ​កម្ពុជា​យើង លំបាក​ល្មមៗ​ទេ អាច​រស់​នៅបាន​ធម្មតា​។ ទី​២. ចាប់ពី​ចំការ​តែ​ទៅ​យុវជន​ទាំងអស់​ត្រូវ​ដើរកាត់​ជ្រលង​ភ្នំ ឡើងលើ​ភ្នំ កាត់​ព្រៃ ពោរពេញ​ទៅដោយ​ផ្លូវ​លំបាក ត្រូវ​ប្រើ​កំលាំង​ខ្លាំង អាច​ដួល អាច​របួស ឡើង​ចុះ បត់បែន​។​

ត្រង់នេះ​ចង់​ធ្វើការ​ប្រៀបធៀប​កម្ពុជា​យើង ទៅនឹង​សម័យ ប៉ុល ពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ និង​ការតស៊ូ​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក ដើម្បី​រំដោះជាតិ​មាតុភូមិ ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពួកគាត់​លំបាក​ជាង​យើង​ដើរកាត់​ជ្រលង​ភ្នំ ឡើង​ភ្នំ កាត់​ព្រៃ រាប់ពាន់​ដង​ទៅទៀត ទំរាំ​តែ​រំដោះប្រជាជន​កម្ពុជា ពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ដែល​កាប់សម្លាប់​ពលរដ្ឋ​ខ្មែរ រាប់លាន​នាក់​បាន ។

​ទី​៣. ចាប់ពី​ម្តុំ​សណ្ឋាគារ សុខា ចាស់ មក​ជំរំ​វិញ យុវជន​យើង ត្រូវ​ដើរ​នៅលើ​ផ្លូវជាតិ ផ្លូវ​កៅស៊ូ រលោង​ស្អាត ត្រង់នេះ ចង់​ប្រៀបធៀប​ទៅនឹង​សម័យ​បច្ចុប្បន្ន គឺ​សម័យ​តេ​ជោ នៃ​ព្រះរាជា​ណា​កម្ពុ​ជាទី​២ នេះឯង​។ មានន័យថា ក្រោយពី​ថ្នាក់ដឹកនាំ​កំពូល​បាន​តស៊ូ​ដោយ​ឆ្លងកាត់​ឧបសគ្គ​រាប់រយ​ជំពូក និង​កសាង​ប្រទេសជាតិ​ពី​បាត​ដៃទទេ​មក គឺ​កម្ពុជា​យើង បាន​សុខសន្តិភាព​ពេញបរិបូរណ៍ និង​មានការ​អភិវឌ្ឍ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ដូចនឹង​ផ្លូវជាតិ ផ្លូវ​កៅស៊ូ ដែល​យុវជន​យើង​កំពុងតែ​ដើរកាត់​នេះដែរ​។​

​សូមបញ្ជាក់ថា ជំរំ​សន្តិភាព​ឋានសួគ៌​បូកគោ ក្រោម​ប្រធានបទ “​រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​” ដឹកនាំ​ដោយ​លោក ស សុខា និង​លោកស្រី ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ ដែលមាន​យុវជន ស​.​ស​.​យ​.​ក​. ចំនួន ៨​ខេត្ត ចូលរួម​មាន ៖ ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពត តាកែវ ព្រះសីហនុ កំពង់ស្ពឺ និង​ខេត្ត​កែប​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម