​មន្ត្រី​យោធា​សឹក​រង​ខេត្តស្ទឹងត្រែង​ចូលនិវត្តន៍​ម្នាក់​លង់ទឹក​ស្លាប់​

1028
ចែករម្លែក

(​ស្ទឹងត្រែង​)៖​មន្ត្រី​យោធា​ចូលនិវត្តន៍​ម្នាក់​បាន​លង់ទឹក​ស្លាប់​ពេល​ចុះទៅ​ដាក់មង​ក្នុង​ទឹក​ទំនប់​ក្បែរ​ផ្ទះ​កាលពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​១៧​ខែសីហា​ឆ្នាំ​២០១៧​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ខេត្តស្ទឹងត្រែង​។​

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះបាទ​បានអោយដឹងថា​មន្ត្រី​ដែល​ស្លាប់​ដោយសារ​លង់ទឹក​ឈ្មោះ​ទេព​សុផាត​អាយុ​៦០​ឆ្នាំ​រស់នៅ​គ្មាន​ទីពឹង​ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​។​អ្នក​ក្បែរ​ខាង​បាន​និយាយថា​មុនពេល​កើតហេតុ​ឈ្មោះ​ទេព​សុផាត​បាន​ចុះទៅ​ដាក់មង​ក្បែរ​ផ្ទះ​។​ក្រោយមក​ក៏​ដួល​ក្នុង​ទឹក​មាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​។​

ពេលនោះ​ក្មេងៗ​បានឃើញ​ក៏​ស្រែកហៅ​ទើប​មាន​អ្នក​ចុះទៅ​លើក​គាត់​ចេញពី​ក្នុង​ទឹកតែ​អកុសល​បុរស​វ័យ​ចំណាស់​នោះបាន​ស្លាប់​បាត់ទៅហើយ​។​នៅវេលា​ថ្ងៃ​ដដែល​នេះ​គេ​ឃើញ​មន្ត្រី​យោធា​សឹក​រង​ខេត្តស្ទឹងត្រែង​យក​អង្ករ​និង​សម្ភារៈ​មួយចំនួន​ទៅធ្វើ​បុណ្យ​ដោយមាន​ការរៀបចំ​ពី​អ្នករស់នៅ​ក្បែរ​ខាង​៕S/​ដោយ​៖​សុខុម​