កូរ៉េខាងជើង​ទំនងជា​ត្រៀម​បាញ់​សាកល្បង​មី​ស៊ី​ល និង​ស្តីបន្ទោស​អាមេរិក​ចំពោះ​ជំនួប​បរាជ័យ​

814
ចែករម្លែក
  • 72
    Shares

​វិទ្យុ​អាមេរិក​NPR បាន​រាយការណ៍​ថា យោង​តាម​រូបភាព​ពី​ផ្កាយរណប​បង្ហាញថា​កូរ៉េខាងជើង​អាច​កំពុង​រៀបចំ​បាញ់​សាកល្បង​មី​ស៊ី​ល​ឬ​គ្រាប់​រ៉ុក​កែត នៅពេល​អនាគត​​ឆាប់​២​ខាងមុខនេះ ខណៈ​ដែល​បណ្តាញសារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​នេះ កំពុង​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ចំពោះ​ការបញ្ចប់​ជំនួប​កិច្ច​ជំនួប​កំពូល​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​គ្មាន​កិច្ចព្រមព្រៀង​។​

​រូបភាព​ពី​ផ្កាយរណប​នេះ បាន​ថត​ជាប់​រូបភាព​នៃ​រោងចក្រ​Sanumdong កាលពី​ថ្ងៃទី​២២​ខែ​កុម្ភៈ​នៅ​ជិត​ទីក្រុង​ព្យុងយ៉ាង ជា​ទី​ដែល​កូរ៉េខាងជើង បាន​រៀបចំ​ដំឡើង​ប្រព័ន្ធ​​គ្រាប់​រ៉ុកកែត​បាញ់​បង្ហោះ​ផ្កាយ​រណបនិង​មី​ស៊ី​ល​ឆ្លង​ទ្វីប​។ នេះ​បើ​យោង​តាម​វិទ្យុ​អាមេរិក​NPR ។​

​តាម​រូបភាប​ពី​ផ្កាយ​ដែល​ត្រូវបាន​ថត​ដោយ​ក្រុមហ៊ុន​ផ្កាយរណប​អាមេរិក​DigitalGlobe បានបង្ហាញ​រថយន្ត​ធំៗ​និង​រថយន្ត​តូចៗ​ច្រើន​គ្រឿង ចត​នៅ​ក្បែរៗ​ទីនោះ​។​

​ការបញ្ចេញ​រូបភាព​នេះ កើត​ឡើង​បន្ទាប់ពី លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជប់​កិច្ច​ជំនួប​កំ​ពូលជាមួយ លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង នៅ​វៀតណាម​កាលពី​ចុង​​ខែ​មុន ដោយ​គ្មាន​កិច្ចព្រមព្រៀង បន្ទាប់​ពី លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​មេដឹកនាំ​កូរ៉េខាងជើង​នេះ បាន​ស្នើ​ឱ្យ​ទណ្ឌកម្ម​អាមេរិក​ទាំងអស់ ត្រូវ​បាន​លុបចោល​​ជា​ថ្នូរ​នឹង​ការ​បំផ្លាញចោល​កន្លែង​សាកល្បង​នុយក្លេអ៊ែរ​មួយ​របស់​ប្រទេស​នេះ ដែល​ផ្ទុយ​នឹង​បំណង​របស់​សហរដ្ឋអាមេរិក ដែល​ចង់ឱ្យ​កូរ៉េខាងជើង លុបចោល​កម្មវិធី​​នុយក្លេអ៊ែរ​ទាំងអស់រ​បស់​ខ្លួន​នោះ​។​

​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៨​មីនា​ថា លោក​នឹង​ខកចិត្ត​ណាស់​បើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​វិល​ទៅ​សាកល្បង​សព្វាវុធ​និង​បាន​បញ្ជាក់​អះអាង​ឡើងវិញ​អំពី​ទំនាក់ទំនង​ល្អ​​ជាមួយ​លោក​គីម ទោះជា​ការដួលរលំ​ជំនួប​កំពូល​។​

​រូបភាព​មក​ពី​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​ការសិក្សា​អន្តរជាតិ​Beyond Parallel​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​បង្ហាញថា​កូរ៉េ​ខាងជើង​បាន​សាងសង់​ឡើង​វិញ​ទីតាំង​កាំ​​ជ្រួច​រ៉ុក​ក្កែ​ត​ចម្ងាយ​ឆ្ងាយ​មួយ​នៅ​កន្ល​ឬ​ង​បាញ់​បង្ហោះ​Sohae​។​

​មុន​នេះ​កាសែត​Chosun Ilbo បាន​រាយការណ៍​ថា សេវា​ស៊ើបការណ៍​ជាតិ​កូរ៉េខាងត្បូង បាន​ប្រាប់​សមាជិកសភា​ថា ខ្លួន​បាន​សង្កេតឃើញ​សញ្ញា​កូរ៉េ​ខា​ជើង​ស្តារ​ផ្នែក​នៃ​ទីតាំង​​បាញ់​កាំជ្រួច​Tongchang-ri ដែល​ខ្លួន​បាន​បំផ្លាញ​ចោល​កាលពី​ខែកក្កដា​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ផ្អាក​ការសាកល្បង​កាំជ្រួច​និង​នុយក្លេអ៊ែរ​ចាប់តាំងពី​ឆ្នាំ​២០១៧ និង​លោក​ត្រាំ​បាន​ចង្អុល​ករណី​នេះ​ថា​ជា​ផល​វិជ្ជមាន​មួយ​មក​ពី​ការចូលរួម​ពាក់​​ព័ន្ធ​រយៈពេល​មួយ​ឆ្នាំ​មក​នេះ​ជាមួយ​កូរ៉េខាងជើង​៕​ដោយ​៖​សុខា​/​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម