អគ្គិភ័យ​បាន​លេប​ត្របាក់​តូប​លក់ដូរ​អស់​ចំនួន​៧​តូប​នៅ​ខណ្ឌ​សែន​សុខ​

572
ចែករម្លែក
  • 109
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អគ្គិភ័យ​បាន​ឆេះ​តូប​លក់ដូរ​អស់​ចំនួន​៧​តូប​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ខែមីនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ជិត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្លាង​ស្ថិតនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​គឺ​យកចេញ​បាន​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៣៦​គ្រឿង​។​រលត់ទៅវិញ​នោះ​នៅវេលា​ម៉ោង​៦​និង​៥០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​។​តែ​មូលហេតុ​មិនទាន់​ដឹង​នៅឡើយ​ដោយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​គឺ​ឆ្លង​ចរន្តអគ្គិសនី​រង​ការខូចខាត​នូវ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​មិនអាច​កំណត់​ឲ្យ​បានច្បាស់លាស់​នៅឡើយ​ទេ​គឺ​ទ្រព្យសម្បត្តិ​រួម​អស់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​។​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម