​រថយន្ត​ធុន​ធំ​បុក​ចូល​ផ្ទះ​​ក្រឡាប់​សង្កត់​ស្លាប់បី​នាក់​​និង​ម្នាក់របួសធ្ងន់​

590
ចែករម្លែក
  • 377
    Shares

ដោយៈវ៉ៃកូ/ស្វាយរៀងៈ​ស្ត្រី​ម្នាក់​កូនប្រុសភ្លោះរបស់នាង​បាន​ស្លាប់​ក្រោម​រថយន្តធុនធំដឹកទំនិញ។ចំណែក​​ប្តី​រងរបួស​ធ្ងន់​ដោយសារ​រថយន្ត​យី​ឌុប​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ដែលពួកគេរស់នៅក្បែរផ្លូវ​។​ករណីនេះ​បានកើត​ឡើង​នៅជាប់​ផ្លូវជាតិ​លេខ​១​ត្រង់​ភូមិ ត្របែក​ប្រហោង​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រំ​​កាលពី​​ទាបភ្លឺ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​​នេះ​ទំនងបណ្តាល​មកពី​តៃ​កុ​រថយន្ត​ងងុយដេក​ទើប​រេចង្កូត​បុក​ផ្ទះ​ពលរដ្ឋ​និង​ក្រឡាប់​សង្កត់ពីលើ​ម្ចាស់ផ្ទះ​ទាំង​បួន​នាក់​តែម្តង​។​ជនរងគ្រោះជា​ប្តី​នៅមាន​ដង្ហើមតិចៗ​ប៉ុន្តែ​សង្ឃឹម​តិចតួចណាស់។​ចំណែក​ប្រពន្ធ​និងកូនទាំងពីរ​បាន​ស្លាប់​​ក្រោម​រថយន្ត​ដែលក្រឡាប់សង្កត់លើ។​

ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ​នាង​សុផាន់​តា​រ៉ា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​ជួសជុល​ម៉ូតូ​។​ប្រពន្ធ​ឈ្មោះ​សាក់​វណ្ណា​អាយុ​២៨​ឆ្នាំ​ទើបតែ​សម្រាលកូន​ប្រុសភ្លោះបានពីរ​​ខែ​ប៉ុណ្ណោះ​។​​កូន​ទាំង​ពីរឈ្មោះ ស្តើង ភា​រ៉ុ​ន និង​ឈ្មោះ ស្តើង ផារិន។​

​ក្រោយពី​បង្ក​គ្រោះថ្នាក់​អ្នក​បើក​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​សមត្ថកិច្ច​​ស្ទួ​ច​រថយន្ត​យកមក​រក្សារ​នៅ​អធិការ​ស្រុក​ស្វាយជ្រំ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕S/​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម