​ស្ត្រី​អ្នកភ្នំពេញម្នាក់​ចុះ​ងូតទឹក​ស្រះ​រអិល​ជើង​ចូលទឹកជ្រៅបណ្តាលឱ្យ​លង់​ស្លាប់​

1048
ចែករម្លែក
  • 57
    Shares

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ស្ត្រី​ម្នាក់​ចុះ​ងូតទឹក​ស្រះ​រអិល​ជើងចូលទឹកជ្រៅ​បណ្តាលឱ្យ​លង់ស្លាប់​នៅ​ភូមិ​ទី​៥​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​។

​​មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ស្ត្រី​ឈ្មោះ​ហៀក​អាយុ​៣៨​រស់នៅ​ផ្សារ​អូរ​ឬ​ស្សី​រាជធានី​ភ្នំពេញ​បានមក​លេង​ចម្ការ​របស់​មិត្តភក្តិ​ឈ្មោះ​តូច​សូលី​ដា​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ហើយក៏​ចុះ​ងូត​ទឹកស្រះ​នៅក្នុង​ចម្ការ​លេង​ស្រាប់តែ​រអិល​ជើង​លង់ទឹក​ស្លាប់​តែម្តង​។​

ក្រោយពី​កើតហេតុ​តាម​ការពិនិត្យ​របស់​ន​គ​របាល​នឹង​អាជ្ញាធរ​ភូមិ​ឃុំ​ឃើញថា​ស្ត្រី​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លុងទឹក​ប្រាកដ​មែន​៕S/​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម