​រថយន្ត​RX300​បើក​បុក​រះ​ម៉ូតូ​មួយគ្រឿង​បណ្ដាលឱ្យ​របួសធ្ងន់​២​នាក់​

447
ចែករម្លែក
  • 23
    Shares

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ខណៈ​មាន​រថយន្ត​ផ្សេង​នៅ​ពីមុខ​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​កំពុងធ្វើដំណើរ​បណ្ដាលឱ្យ​របួសធ្ងន់​២​នាក់​និង​បន្តទៅ​បុក​ចូល​ផ្ទះ​ពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​។​ករណីនេះ​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ស​ង្តា​ត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​ឆ្នាំ​២០១៩ ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ដែលជា​ភាគី​ខាង​ម៉ូតូ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​បញ្ចូនទៅ​ឯ​មន្ទីរពេទ្យ ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម