​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​

631
ចែករម្លែក
  • 8
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​គេ​នឹង​កាំបិត​)​។​ប្រព្រឹត្ត​កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ ២០១៩​នៅលើ​ផ្លូវជាតិ​លេខ​៥៧​ស្ថិតក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

កម្លាំង​ជំនាញ​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប និង អធិការដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន​កាលពី​ល្ងាច​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១៩​។ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ដែលមាន​១​ឈ្មោះ រ៉ាំ បូរី ហៅ​(​សល់​,​យក្ស )​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ជា​ជនដៃដល់​)២,​ឈ្មោះ​រ៉ើ​យ សារ៉ាន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​(​ជា​អ្នក​ឌុប​)​។​

ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បានរួម​មាន​- កាំបិត​ចំនួន​៣​ដើម​- ដំបង​១​កំណាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ក្រហម​ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ មួយគ្រឿង​- ។​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1M 6051​។​ចំណែក​ជនរងគ្រោះ​មាន​ចំនួន​៥​នាក់​គឺ​១, ឈ្មោះ ភី សុធា​រ៉ា ហៅ ចិន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ( រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ​ដេរ​ចំនួន ១០​ថ្នេរ ) ។​២,​ឈ្មោះ កែវ វ៉ាន់​នី​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ( រងរបួស​ត្រង់​ស្លាបប្រចៀវ​ខាងស្តាំ​មុត​រយះ​ដេរ​ចំនួន​២៤​ថ្នេរ។

៣, ឈ្មោះ ភី សុខ​ហៃ​ភេទ​ប្រុស​អាយុ ២១​ឆ្នាំ ( រងរបួស​ត្រង់​ដៃ​ខាងឆ្វេង​រយៈ​ចេញឈាម​បណ្តាល​ឲ្យ​បាក់ដៃ )​។​៤,​ឈ្មោះ កែវ ឆដា ភេទ​
​ប្រុស​អាយុ​១៨​ឆ្នាំ​( រងរបួស​ត្រង់​លើ​ស្លាបប្រចៀវ​ខាងស្តាំ​បណ្តាល​ឲ្យ​មុត​រយះ ដេរ​ចំនួន ៥ ថ្នេរ ) ៥,​ឈ្មោះ ឃួ​ម សុខ​ខេង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។ (​រងរបួស​ត្រង់​ស្មា​ខាងឆ្វេង​បណ្តាល​ឲ្យ​មុត​រយៈ ដេរ​ចំនួន​១៥​ថ្នេរ​)

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​បង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​រូប​ថ​តៈ​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​កាំបិត​3​ដើម និង​ដំបង​១​កំណាត់​
​ជនរងគ្រោះ​ដេកពេទ្យ​