បុរសជនជាតិ​ចិនស្លាប់​ដោយ ស្នាម​អាករ ​នៅលើ​គ្រែ​ក្នុង​បន្ទប់

689
ចែករម្លែក
  • 11
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​មិត្ត​ភ័​ក្ដិរួមការ​ងារ ចូលទៅ​ប្រទះឃើញ​ស្លាប់​នៅក្នុង​បន្ទប់ មាន​ស្នាម​អា​រក ឈាម​ហូរ​ឡើង​កក បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​បន្ទប់ កន្លែង​សម្រាកឃ្លាំង ​ក្នុង​បរិវេណ​ទល់មុខ​រោងចក្រ សឺ​ពី​យ៉ា ខេ​ម​បូ​ឌែ ហ្គា​មេន ដែលមាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កា​កាប​ទី​២ ​ខណ្ឌ​ពោធិ​សែន​ជ័យ។​

​សព​ខាងលើ​នៅ​មិនទាន់​ស្គាល់ឈ្មោះ គ្រាន់តែ​ដឹងថាជាបុរស (​ជនជាតិ​ចិន​)​រស់នៅក្នុង​បន្ទប់ឃ្លាំង​ផ្ទុក​អីវ៉ាន់របស់​រោងចក្រ សឺ​ពី​យា ។

​តាម​ព័ត៌មាន​បឋម បា​ន្យ​ដឹងថា កន្លែង​ឃ្លាំង​ស្តុក​អី​វ៉ាន់​រោងចក្រ​ខាងលើ ជនរងគ្រោះ​ស្នាក់នៅ​គ្នា​២​នាក់ ហើយ​កាលពី​យប់​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៩ ជនជាតិ​ចិន​ម្នាក់មិនបាន​ស្នាក់នៅ​ជាមួយ​ឡើយ រវល់​តែទៅផ្ទះ​សង្សារពេញ​មួយថ្ងៃ ហើយ​ព្យាយាម​ទូរស័ព្ទ មក​ជនរងគ្រោះតែ​មិន​លើក​ទទួល ឆាត​ក៏​មិន​ឆ្លើយតប។

រហូតមកដល់​យប់​ថ្ងៃទី​១០ ខែ​មីនា មុន​ភ្ញាក់ផ្អើល ជនជាតិ​ចិន​ម្នាក់ជា​មិត្ត​រួមការ​ងារ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​រូបនោះបាន​ត្រឡប់​មកដល់​រោងចក្រ​វិញ បន្ទប់​ឃ្លាំង​កន្លែងដេក​សម្រាក​នោះត្រូវបាន​ជាប់​សោ ព្យាយាម​ទូរស័ព្ទ​រក​ជនរងគ្រោះ តែ​មិន​លើក ទើប​ហៅ​សន្តិសុខមកជួយផ្លោះរបង​ចូល ហើយ​គាស់​ទ្វារចូលក្នុង​បន្ទប់ ទើប​ប្រទះ​ឃើញជនរងគ្រោះដេកស្លាប់ មាន​ស្នាម​អា​រកឈាម​ហូរ​កក​បាត់ទៅហើយ ទើបឆោឡោ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ។

​បន្ទាប់មក​កម្លាំងសមត្ថកិច្ចគ្រប់​ជំនាញ បាន​ត្រួតពិនិត្យ​ករណី​ខាងលើ ហើយ​បាន​នាំជន​ចិន៣​នាក់ យកទៅ​សាកសួរនៅ​ប៉ុស្តិ៍នគរបាល​ភ្លាមៗ​ផងដែរ ដោយមាន អ្នកបកប្រែ​ភាសា​ចិន​ខាងលើ​ផងដែរ​។

ចំណែកឯ​សាកសពជនជាតិ​ចិន​ខាងលើ ត្រូវបានជំនាញព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយជំនាញចក្ខុរាជធានី​ភ្នំពេញ​ដើម្បីពិនិត្យមើល​សាកសព​ខាងលើ។ សមត្ថកិច្ច​ជំនាញ​ខាងលើពុំទាន់បញ្ជាក់ថាជាករណីឃាតកម្មឬ​ករណី​អត្តឃាត​នៅឡើយ​។

​ក្រោយពេល​កើតហេតុ​ សព​ជនជាតិ​ចិន​ខាងលើ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ជំនាញ​ពិនិត្យ​សាកសព​រាជធានី​ភ្នំពេញ យកទៅតម្កល់​នៅ​វត្ត ស្ទឹងមានជ័យ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម