រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​៖ ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ ជា​ការព្យាយាម​បង្ខូច​រដ្ឋាភិបាល​

586
ចែករម្លែក
  • 20
    Shares

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​ថៃ លោក Prawit Wongsuwon ​បាន​បញ្ជា​ឱ្យ​ក្រុម​អាជ្ញាធរ​បង្កើន​ការ​ខំប្រឹងប្រែង​ទប់ស្កាត់​អំពើ​ហិង្សា​ បន្ទាប់​ពី​មាន​ការវាយប្រហារ​ដោយ​គ្រាប់​​បែក​ជា​ច្រើន​គ្រាប់​នៅ​ខេត្ត​Satun និង​ខេត្ត​Phatthalung ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដែលលោក បាន​និយាយថា​ គឺ​មាន​បំណង​បង្ខូច​រដ្ឋាភិបាល​។​

​លោក​Khongcheep Tantravanich អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ដែល​បាន​ដកស្រង់​សម្តី​របស់លោក​Prawit Wongsuwon បាន​និយាយថា “​ទង្វើ​នេះ​ទំនងជា​ត្រូវបាន​​ធ្វើឡើងដោយ​ពួក​អ្នក​ដែល​បាត់បង់​ផលប្រយោជន៍ ហើយ​ចង់​បង្ក​ការមិនទុកចិត្ត​នៅក្នុង​រដ្ឋាភិបាល​។​លោក Prawit Wongsuwon​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រឹតបន្តឹង​សន្តិ​​សុខ​និង​ជំរុញ​ឱ្យ​ក្រុម​មន្ត្រី​ស៊ើបអង្កេត​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ បន្ទាប់​ពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ទាំងនោះ​។​

​នៅ​ខេត្ត​Satun គ្រាប់បែក​៤​គ្រាប់ ត្រូវបាន​បំផ្ទុះ​កាល​យប់​ថ្ងៃ​សៅរ៍​និង​ព្រឹក​ថ្ងៃអាទិត្យ ​ដោយ​គ្រាប់បែក​២​គ្រាប់​ដំបូងត្រូវបាន​បំផ្ទុះ​នៅ​ពី​មុខ​ការិយាល័យ​ប៉ូលិស​ខេត្ត​និង​២​គ្រាប់​ទៀតត្រូវបាន​បំផ្ទុះ​នៅ​ពីមុខ​ហាង​លក់ដូរ​មួយ នៅ​ស្រុក​មឿង ។​

​នៅ​ខេត្ត​Phatthalung គ្រាប់បែក​១០​គ្រាប់ ត្រូវបាន​រកឃើញ​នៅ​ស្រុក​Muang និង​ស្រុក​Pak Phayun នៃ​ខេត្ត​នេះ ។ គ្រាប់បែក​មួយ​ចំនួន ត្រូវបាន​បំផ្ទុះ ហើយ​មួយចំនួន​​ទៀត​ត្រូវបាន​បំផ្លាញ​ចោល​ដោយ​ក្រុម​អ្នកជំនាញ​គ្រាប់បែក​។​

​ការ​បំផ្ទុះ​គ្រាប់បែក​ទាំងនេះ នៅ​ខេត្ត​ទាំង​២​នេះ បាន​កើត​ឡើង​នៅ​កាល​យប់​ថ្ងៃ​សៅរ៍​និង​ព្រឹក​ថ្ងៃអាទិត្យ ​ប៉ុន្តែមិន​បាន​បង្កឱ្យមាន​អ្នកស្លាប់​ឬ​របួស​ទេ​៕​ដោយ​៖​សុខា​/sn/Ha

ក្រុម​អ្នក​ស៊ើបអង្កេត ពិនិត្យ​មើល​ម៉ូតូ​បង្កប់​គ្រាប់បែក ដែល​បង្ក​ការខូចខាត​នៅ​ប៉ុស្តិ៍​ប៉ូលិស​ខេត្ត​Satun

ទីតាំងផ្សាយពាណិជ្ជកម្ម