​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ដក​ពាក្យ​ការចង់​ឲ្យ​មានទោស​ប្រហារជីវិត​ត្រឡប់មកវិញ​

774
ចែករម្លែក
  • 300
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ បាន​ថ្លែង​ដក​ពាក្យ​ដែល​សម្តេច​បាន​ថ្លែងថា​គួរ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ឲ្យ​មានទោស​ប្រហារ​ជីវិត​ឡើងវិញ​នោះ ​ជំនួស​មកវិញ​ដោយ​ប្រកាន់​យក​វិធាន​ពីរ​សំខាន់​ គឺ​ការអប់រំ​ផ្ស​ព្វផ្សាយ និង ការដាក់ទោសទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​អ្នកប្រព្រឹត្ត​បទ​ល្មើស​។​ការសម្រេច​ដក​ពាក្យ​មកវិញ​នេះ​ បន្ទាប់ពី​សម្តេច​បាន​មើល​ទៅលើ​ការ Comment ចូល​ហ្វេ​ស​បុក​របស់​សម្តេច និងការ​វិភាគ​របស់​អ្នកច្បាប់​បី​រូប​រួចមក ។​


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅ​ចំពោះមុខ​និស្សិត​សាលា​ច្បាប់​ប្រមាណ​ជាង ៣​ពាន់​នាក់ ​នា​ព្រឹក​ថ្ងៃទី ១១ ខែមីនា នៅ​ម​ជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ ម្សិលមិញ​សម្តេច​បាន​និយាយ​ទាក់ទង​ទៅនឹង​ការចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​ចំពោះ​ជីតា​និង​ឳ​ពុក​បង្កើត​ដែល​បាន​រំលោភ​ទៅលើ​ចៅ​បង្កើត​និង​កូនបង្កើត ។ ប៉ុន្តែ​វា​ត្រូវធ្វើ​វិ​សោធនក​ម្ម​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែល​វា​មិនមែន​កើតឡើង​ដោយ​នាយ​ក​រដ្ឋមន្ត្រី​ជា​អ្នកស្នើសុំ ឬរដ្ឋសភា​ស្នើ​ជា​អ្នក​សុំ​នោះទេ​ ក៏ប៉ុន្តែ​គឺ​ត្រូវ​កើតចេញពីការធ្វើប្រជាមតិ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖ ប៉ុន្តែ​គ្រាន់​តែមួយ​យប់​ប៉ុណ្ណោះ​ហ្វេ​ស​បុក​របស់​សម្តេច​ត្រូវបានcomment​ចូល ។ ដែលមាន​អ្នកខ្លះបានទាមទារ​ឲ្យ​មាន​ការដាក់ទោសទណ្ឌ​កាន់តែ​ទូលាយ​ជាង​នេះ​គឺ​មិនមែន​សម្រាប់តែ​ជីតា​និង​ឳ​ពុក​ទេ​គឺ​សាច់ញាតិ ​ព្រមទាំងជនដែល​ប្រ​ព្រឹត្ត​អំពើ​ចាប់រំលោភ​ទាំងអស់​។ ក៏ប៉ុន្តែ​ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​អាន​ការចុះផ្សាយ​របស់​កាសែត​មួយ​ដែល​បាន​សម្ភាសន៍​ជាមួយ​អ្នកវិភាគ​ចំនួន ៣ រូប ​ពួកគេ​បាន​លើក​ហេតុ​មួយ​ដែល​អាច​ទទួលយកបាន ។ ព្រោះ​សង្គម​របស់​យើង​បាន​លុបបំបាត់ចោល​ទោស​ប្រហារជីវិត​នេះ​ក្រោយ​ប្រ​ទេ ស​ជាតិ​បាន​រំដោះ​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ។ សម្តេច​បន្តថា ​ជាការ​ពិត​ ការកាត់ទោស​ប្រហារជីវិត​ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែលជនល្មើស​សមនឹង​ទទួលយក​ ក៏ប៉ុន្តែ​ប្រសិនជា​ទោស​នេះ​អនុវត្តន៍​ទៅ​មានការ​យល់ច្រឡំ​ចំពោះ​ជន ណាម្នាក់​ វា​ជា​រឿង​អ​យុ​ត្តិ​ធម៌​បំផុត​ដែលយើង​មិនអាច​និង​កែប្រែ​អ្វី​បាន​នោះទេ​ដូចនេះ​ការ​មានទោស​ត្រឹមតែ​ទោស​ជាប់គុក​មួយជីវិត​គឺជា​ការ​គ្រប់គ្រាន់​ហើយ​សម្រាប់​ពួក​ដែល​ប្រព្រឹត្តអំពើ​តិរច្ឆាន​ទាំង​អ​ស់​នោះ ។

​សម្តេច​តេ​ជោ​បាន​បន្តថា​ សម្តេច​សុំ​ទទួលយក​នូវ​ការវិភាគ​របស់​អ្នកច្បាប់​បី​រូប​គឺ​លោក​សុខ សំអឿន លោក អ៊ូ វិ​រៈ និងលោក សុខ ទូច ។​ដូចនេះ​សម្តេច​ទទួលយក​នូវ​ការវិភាគ​របស់​អ្នកវិភាគ​ទាំងអស់​និង​ដើម្បី​បញ្ចប់​នូវ​បញ្ហា​ដែលថា​គួរ​កែ​រដ្ឋធម្មនុញ្ញ​ឬ​មិន​កែប្រែ​នោះ​។ សម្តេច​គិត ថា​យើង​មិនចាំបាច់​ធ្វើ​វិសោធនកម្ម​ចំពោះ​រដ្ឋធម្មនុញ្ញ​ទេ តែ​យើង​ត្រូវ​ជំនួស​មកវិញ​ដោយ​ការខិតខំ​បញ្ជ្រាប​នូវ​ការអប់រំ​សីលធម៌​ទៅក្នុង​ស​ង្គម​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដែល​សង្គម​ទាំងមូល​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​នូវ​អំពើហិង្សា​និង​អំពើ​រំលោភបំពាន​ទាំងអស់នោះ ដែល​ក្នុងនោះ​វា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​គ្រឿងញៀន និងបញ្ហា​គ្រឿង​ស្រវឹង​ផងដែរ ។​
​ ​
​វិធា​នទី​១.​ត្រូវ​បង្កើន​ការ​ផ្ស​ព្វផ្សាយ​អំពី​សីល​ធ៌​ម​សង្គម និងការអប់រំ​ទៅក្នុង​សង្គម​របស់​យើង​ឲ្យ​បាន​ទូលំទូលាយ ​រាប់ទាំង​ព្រះសង្ឃ​ផងដែរ ក៏​គួរតែ​ធ្វើការ​អប់រំ​ឲ្យ​ពុទ្ធសាសនិក​របស់យើង​ជៀស​ផុតពី​អំពើ​រំលោភបំពាន​និង​អំពើហិង្សា​លើ​ស្ត្រី​។​វិធា​នទី​២.​គឺ​ត្រូវអនុវត្ត​ន៍ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​ខុស ​ហើយ​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ​ជាទីបំផុត ។​

​សម្តេច​តេ​ជោ​បន្តថា​ ដូចនេះ​អ្វីដែល​សម្តេច​បានលើកឡើង​កាលពី​ម្សិលមិញ​សម្តេច​សុំ​ដក​ពាក្យ​ត្រឡប់មកវិញ​ ព្រោះ​យើង​មិន​ចង់​ឲ្យ​មានការ​ប្រហារជីវិត​មនុស្ស​ខុស​ ដែល​ធ្វើ​ឲ្យ​មាន​វិប្បដិសារី និងភាព​អ​យុត្តិធម៌​នោះទេ ៕BR/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម