គណនី​ហ្វេ​ស​ប៊ុ​កនាយ​ពែ​កមី ត្រូវគេ​លួច​យកទៅ​បង្ហោះ​រឿង​នយោបាយ

1979
ចែករម្លែក

(​ភ្នំពេញ​) ៖ គណនី​ហ្វេ​ស​ប៊ុ​ក​តារា​កំប្លែង​ល្បីឈ្មោះ​នាយ ពែ​កមី ឈ្មោះ Pek Mi CBS ត្រូវបាន​គេ​លួច​ចូល (Hack)​យកទៅ​គ្រប់គ្រង​​នោះ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែសីហា ដោយ​បង្ហោះ​រូបថត​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥​សន្លឹក ភ្ជាប់​នឹង​សារ​វាយប្រហារ​ដ៏​អសុរ​ស​។
​ ​
​ខណៈ​ជនខិលខូច​កំពុងតែ​ប្រើប្រាស់​ឈ្មោះ​លោក​បង្ក​ព្យុះភ្លៀង​នយោបាយ​នោះ ភ្លាមៗ​នេះដែរ នាយ ពែ​កមី​ក៏បាន​ឆ្លើយតប​ទៅកាន់​​អ្នកសារព័ត៌មាន ថា​លោក​កំពុងតែ​ជាប់រវល់​ថត​កម្មវិធី​ឲ្យ​ទូរទស្សន៍​ម៉ា​យ​ធី​វី ហើយ​នៅពេល​ថត​ចប់​ភ្លាម​លោក​នឹង​ទៅ​ក្រសួងមហាផ្ទៃ​​ដាក់ពាក្យ​ប្ដឹង​ចាប់​ជនអនាមិក​លួច​គណនី​យ​ហ្វេ​ស​ប៊ុ​កលោក​ភ្លែត​តែម្ដង​។​


​ ​
​ភ្ជាប់​នឹង​ការ​បង្ហោះ​រូបថត​កាត់ត​ដែល​បង្ហាញ​ទិដ្ឋភាព​លោក កឹម សុខា អង្គុយ​ប្រជុំ និង​នៅក្រោយ​ខ្នង​លោក​មាន​រូប​លិង្គ​និង​រូបភាព​​កាត់ត​ជាច្រើន​ទៀត​ដែល​ក្នុងនោះ​ក៏មាន រូបលោក សម រង្សី ផង​នោះ គណនី​ឈ្មោះ Pek Mi CBS ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​​តារា​កំប្លែង​នាយ ពែ​កមី និង​មាន​អ្នកគាំទ្រ​ជាង​៦៧​ម៉ឺន​នាក់​នោះបាន​បង្ហោះ​សារ​បែក​ចំអក​ឡកឡាយ​ជាមួយ​ភាសា​អាសគ្រាម​យ៉ាង​​ដូច្នេះ​ថា​៖ «​គណបក្ស លិង្គ​ឥសូរ​។ ប្រសិនបើ គណបក្ស​នេះ​ឈ្នះឆ្នោត រឿង​សិច​នឹងត្រូវ​ចាក់​បញ្ចាំង​គ្រប់​ទូរទស្សន៍​និង​បង្រៀនរ​បៀម​លិង្គ​ដោយ​សាស្ត្រាចារ្យ​ល្បីៗ​ឈ្មោះ​ជាច្រើន​»​។​
​ ​
​ភ្ញាក់ផ្អើល​នឹង​សារ​បែប​វាយប្រហារ បង្ហោះ​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​តារា​កំប្លែង​លោក ចែម ចាន់​ដា​រ៉ា ហៅ​នាយ ពែ​កមី នោះ​តែ​យ៉ាង​​ណា​ក៏មាន​ប្រិយមិត្ត​ដែល​បាន​ជ្រាប​ពី​ដំណឹង​គណនី​ហ្វេ​ស​ប៊ុ​កនាយ ពែ​កមី​ត្រូវបាន​គេ​លួច​យកទៅ​គ្រប់គ្រង​និង​បាន​ឆ្លើយតប​ទៅកាន់​មហាជន​ដែល​មិនដឹង​រឿង​នោះឡើយ​។​បន្ថែម​ពីលើ​នោះ​ប្រិយមិត្ត​ផ្សេងទៀត​ក៏បាន​ជេរប្រទេច​ទៅ​ជនអនាមិក​ដែល​លួច​ប្រើ​ហ្វេ​ស​ប៊ុ​ករប​ស់នាយ ពែ​កមី ទៀត​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្ដៅៗ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែសីហា​នេះ តារា​កំប្លែង​នាយ ពែ​កមី ដែល​កំពុង​រវល់​ថត​កម្មវិធី​«​ពេញចិត្ត​​ឬ​អត់​» នោះ នាយ​បាន​ទទូច​មហាជន​ថា ៖ “​សុំ​មហាជន​យល់​ផង ហើយ​ខ្ញុំ​ឃើញ​មហាជន​ខ្លះ​ជេរ​ខ្ញុំ សូម​បងប្អូន​មេត្តា​កុំ​ជេរ កុំ​ប្រមាថ កុំ​យល់​ច្រ​លំ​ចំពោះ​ខ្ញុំ ព្រោះ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ត្រូវបាន​គេ​លួច​យកទៅ​គ្រប់គ្រង​។ យ៉ាងណា​ខ្ញុំ​ជា​តារា​មហាជន​ខ្ញុំ​មិនមាន​ចង់​ពាក់ព័ន្ធ​​នឹង​សកម្មភាព​នយោបាយ​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ឈ្មោះ​របស់ខ្ញុំ​ឡើយ​។ បន្ទាប់ពី​ថត​កម្មវិធី «​ពេញចិត្ត​ឬ​អត់​» នេះ​ចប់ ខ្ញុំ​នឹង​ស្រូត​ទៅ​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​បណ្ដឹង​ករណី​ជនខិលខូច​លួច​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​”៕​ដោយ​៖​វិបុល​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ