បុគ្គលិក​អង្គការសហប្រជាជាតិ​យ៉ាងតិច​១៩ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អេត្យូ​ពី​ ​

719
ចែករម្លែក
  • 33
    Shares

​បុគ្គលិក​យ៉ាងតិច​១៩ នាក់​របស់​អង្គការសហប្រជាជាតិ​បាន​ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី (Ethiopian Airlines) កាលពី​ថ្ងៃអាទិត្យ ទី​១០ ខែ​មីនា ជិត​រដ្ឋធានី​អា​t​ឌី​ស អា​បា​បា (Addis Ababa) នៃ​ប្រទេស​អេត្យូ​ពី​,​នេះ​បើ​យោង​តាម​ការលើកឡើងរ​បស់​ប្រធាន​​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​អង្គការសហប្រជាជាតិ​។​
​ ​
​អាជ្ញាធរ​និយាយថា មនុស្ស​ទាំង ១៥៧ នាក់​នៅ​លើ​យន្តហោះ​បាន​ស្លាប់​គ្មាន​សល់ ពេល​ដែល​យន្តហោះ​ធុន Boeing 737 បាន​ធ្លាក់​មិនយូរប៉ុន្មាន​ក្រោយពី​ហោះ​ចេញ​ពី​រដ្ឋធានី​អា​ត​​ឌី​ស អា​បា​បា ឆ្ពោះ​ទៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​គេ​ន​យ៉ា ដែល​កំពុង​រៀបចំ​សន្និសីទ​អង្គការសហប្រជាជាតិ​មួយ​។
​ ​
​លោក អង់​តូ​នីញ៉ូ វី​តូ​រី​ណូ (Antonio Vitorino) ប្រធាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) បាន​ថ្លែងថា “​លទ្ធផល​បឋម​បង្ហាញ​ថា បុគ្គលិក​មកពី​អង្គការសហប្រជាជាតិ ​និង​អង្គការ​សាខា​របស់​អង្គការសហប្រជាជាតិ​សរុប​យ៉ាងតិ ១៩ នាក់​បាន​បាត់បង់​ជីវិត​”​។​
​ ​
​លោក អង់​តូ​នីញ៉ូ ហ្គូ​ទែ​រ៉េស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា​លោក​មាន​ទុក្ខ​ក្រៀមក្រំ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ជីវិត​មនុស្ស​ក្នុង​​សោកនាដកម្ម​ធ្លាក់​យន្តហោះ​នេះ ហើយ​លោក​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​កំពុង​សហការ​ជាមួយ​អាជ្ញាធរអេត្យូ​ពី ដើម្បី​កំណត់​ឱ្យ​ច្បាស់​ថា​តើ​មាន​បុគ្គលិក​អង្គ​​ការ​សហប្រជាជាតិ​ប៉ុន្មាន​នាក់​ឱ្យ​ប្រាកដ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​នេះ​៕​ដោយ​៖​ខុម​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ