ហ្វី​លី​ព កូ​ទី​ញ៉ូ អង្វរ​ឲ្យ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផ្ទេរ​ខ្លួន​ឲ្យ​បាន​ឆាប់​

751
ចែករម្លែក

ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) បាន​សុំ​អង្វរ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នាំយក​ខ្លួន ចេញពី​អេ​ស្ប៉ា​ញ​។​
​ ​
កីឡាករ​ប្រេ​ស៊ី​លវ័យ​២៦​ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ក្លឹប Liverpool កាលពី​១៤​ខែ​មុន ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​ក្នុងតម្លៃ​ផ្ទេរ​១៤២​លាន​ផោន​។​
​ ​
ប៉ុន្តែ​កូ​ទី​ញ៉ូ បាន​ប្រាប់​មិត្តភក្តិ​ថា ខ្លួន​ពិបាក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ឆាកជីវិត​នៅ​អេ​ស្ប៉ា​ញ ហើយ​ខកខាន​មិន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​របស់ខ្លួន​ដែល​ធ្លាប់ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​កីឡាករ​សំណ​ប់រ​បស់ យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)​។​
​ ​
កូ​ទី​ញ៉ូ បាន​ជជែក​ជាមួយ​កីឡាករ​យូ​ណាយ​ធី​ត​មួយចំនួន អំពី​លទ្ធភាព​ផ្ទេរ​ដែល​អាចមាន ក្នុងតម្លៃ​១០០​លាន​ផោន​មកកាន់​ពហុកីឡាដ្ឋាន Old Trafford ។​
​ ​
កូ​ទី​ញ៉ូ បាន​សារភាពថា ខ្លួន​នឹករឭក​ដល់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ​ដឹងថា អតីត​ក្លឹប Liverpool មិន​ទំនងជា​ចង់បាន​ខ្លួន​ត្រឡប់​ទៅវិញ​ទេ ជាពិសេស​បន្ទាប់ពី​ការចរចា​ដ៏​អូស បន្លាយ​ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​ដែល​ឈានដល់​ជម្លោះ​រវាង​ក្លឹប​ទាំងពីរ​ផងដែរ​។​
​ ​
កិច្ចព្រមព្រៀង​ផ្ទេរ​ណាមួយ​នោះ​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្លឹប Liverpool មិន​សប្បាយចិត្ត ដោយសារ​ពួកគេ​ធ្លាប់​សរសើរ​កីឡាករ​រូបនេះ​មិន​ដាច់​ពី​មាត់​ប៉ុន្តែ​គោលដៅ​ជាទី​ពេញចិត្ត របស់​កីឡាករ​រូបនេះ​គឺជា​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែលជា​គួ​ប្រជែង​ដ៏​ជូរចត់​។​
​ ​
Liverpool មិនមែនជា​ក្លឹប​តែមួយគត់​ដែល​ស័ក្តិសម​នឹង កូ​ទី​ញ៉ូ ប៉ុណ្ណោះ​ទេ ស្របពេល​ក្លឹប Paris Saint Germain គ្រោង​ដាក់សំណើ ដើម្បី​ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​