​​រថយន្ត​បើក​ក្រឡាប់​ស្លាប់​ម្នាក់​និង​របួស​ពីរ​នាក់ ​នៅ​ស្រុក​ទឹកឈូ​

453
ចែករម្លែក
  • 38
    Shares

ដោយ​៖​បូកគោ​/​កំ​ពតៈ​រថយន្ត​មួយគ្រឿង​បាន​បើក​ក្រឡាប់​ដោយខ្លួនឯង បណ្តាលឱ្យ​យុវជន​ជា​អ្នកបើកបរ​ម្នាក់​បាន​ស្លាប់​ ចំណែក​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​នេះបានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង ​​​ឃុំ​ព្រែក​ត្នោត ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ កាលពី​យប់​ថ្ងៃទី​១១​ ខែមីនា​ឆ្នាំ​២០១៩​។​

លោក​វរសេនីយ៍ទោ​ស៊ូ​​ ​វណ្ណាត​ ឍនាយផ្នែក​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា ​ជនរងគ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុងករណី​ក្រឡាប់​រថយន្ត​ឈ្មោះ​រ័ត្ន វ៉ាន់ អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ចំណែក​អ្នករងរបួស​រួមមាន ១.​ឈ្មោះ​ទិ​ត្យ កុសល ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ឃុំ​បាភ្នំ ស្រុក​អង្គរជ័យ ខេត្តកំពត របួសធ្ងន់​។ ២.​ឈ្មោះ​ផាវ ណន ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ខេត្តកំពត របួសស្រាល​។

លោកនាយ​ផ្នែក​បាន​រៀបរាប់ថា​​​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​រថយន្ត​ប្រភេទ​សាំ​យ៉ុង​ក្រឡាប់​ដោយ​ខ្លួនឯង​លើផ្លូវ​ជាតិ​លេខ​៣ ត្រង់ចំណុច​ខាងលិច​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលច​ម្ងា​យ​ប្រហែល​៤០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ពេល​កំពុង​បើកបរ​ពី​លិចទៅ​កើត​។

ក្រោយ​គ្រោះថ្នាក់​ភ្លាមៗ អ្នកជិតខាង និង​សមត្ថកិច្ច​ចូលទៅ​ជួយ ​ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​បាត់បង់​ជីវិត និង​ពីរ​នាក់​ទៀត​របួសធ្ងន់​ស្រាល​ ទើប​ប្រញាប់ប្រញាល់​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​មកកាន់​កន្លែងកើតហេតុ​ជាបន្ទាន់​៕S/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ