រថយន្ត​កូរ៉េ​បុក​រះ រុញ​គៀប​រថយន្ត​៤​គ្រឿង ម៉ូតូ​កង់​បី​មួយគ្រឿង​សំណាងល្អ​គ្មាន​អ្នករបួស​

793
ចែករម្លែក
  • 47
    Shares

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ រថយន្ត​ចំនួន​៥​គ្រឿង និង​ម៉ូតូ​កង់​បី​មួយគ្រឿង​រង​ខូចខាត បន្ទាប់ពី​រថយន្ត​កូរ៉េ​ឃ្លប់​ចំណុះ​៣​តោន​មួយគ្រឿង លឿន​ជ្រុល​ហ្វ្រាំង​មិនជា​ប់​បុក​រះ រុញ គៀប​ជាប់​គ្នា ក្នុង​ដំណើរ​ស្រប​ទិស បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ខណៈដែល​កើតហេតុ​ត្រង់ចំណុច​ភ្លើងស្តុប ផ្លូវ​វេ​ង​ស្រេង កែង​ផ្លូវ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៩ ហើយ​ក្នុងចំណោម​រថយន្ត​៥​គ្រឿង ជួប​គ្រោះថ្នាក់​ចរាចរណ៍ មាន​រថយន្ត​មួយគ្រឿង ខាងមុខ​គេ រង​ខួច​ខាត​តិចតួច បាន​បើក​ចេញទៅ​មុន​បាត់ ដោយ​មិន​នៅ​វែងឆ្ងាយ។​

​តាម​ប្រភព​នៅ​កន្លែង ពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ផ្តើម​បង្កម៉ាកហ៊ីយ៉ាន់​ដាយឃ្លប់ ចំណុះ​៣​តោន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-1380 ជា​រថយន្ត របស់​ក្រុមហ៊ុន​ដឹក​ក្រដាស បើក​ល្បឿន​លឿន​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​សាំ​យ៉ាង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-5024 ខ្ទេច​គូទ​ក្រោយ ហើយ​រេ​ទៅបុក​រុញ រថយន្ត កូរ៉េ ឃ្លប់ ម៉ាក Bongo ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3131 ទៅ​ផ្ទប់​ជាមួយ​រថយន្តស្ទូចម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-5918 ហើយ​រថយន្ត​បន្ត​កៀរ ម៉ូតូ​កង់​បី​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HE-2421 រង​ខូចខាត​ខ្ទេច​គូទ​ក្រោយ រុញ​ទៅ​ឡើង​ខឿន​ចិញ្ចើមផ្លូវ ហើយ​ហេតុ​ការដែល​រថយន្ត​បង្ក​បើក​បុក​រុញ រថយន្ត​សាំ​យ៉ុង​នោះ បាន​រុញ​បន្ត​ទៅបុក រថយន្ត​ហ៊ីយ៉ាន់​ដាយ ប្រភេទ​ទំនើប​មួយគ្រឿង ដែល​បើក​ខាងមុខ​គេ តែ​ខូចខាត​បន្តិចបន្តួច មិនបាន​នៅ​ទាមទារ​រក​សំណង​ឡើយ បន្តដំណើរ​ចាកចេញ​ទៅ​បាត់ បន្សល់ទុក​តែ​រថយន្ត​ចំនួន​៤​គ្រឿង ម៉ូតូ​កង់​បី​មួយគ្រឿង នៅ​កន្លែងកើតហេតុ។​

​ហេតុការណ៍​ខាងលើ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍ ហើយ​ត្រូវបាន​សមត្ថកិច្ច ចុះទៅ​សម្រួល យក​រថយន្ត​ក្នុង​គ្រោះថ្នាក់ទៅ​ដាក់​គៀន​ខាង រង់ចាំ​ជំនាញ​មក​វាស់វែង ដើម្បី​រក​ដំណោះ​​​ស្រាយ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម