ប្រធានាធិបតី​ហ្វីលីពីន​ព្រមាន​ស្ត្រី កុំ​ឱ្យ​ទៅ​ក្បែរ “​ពួក​អាចារ្យ​ឆ្កួត ដែល​ព្រះ​ប្រទាន​លិង្គ​”

900
ចែករម្លែក
  • 636
    Shares

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដែល​ការធ្វើ​អត្ថាធិប្បាយដោយ​សម្តី​អាក្រក់ៗ​របស់លោក​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី ការរំលោភ​សេពសន្ថវៈ បព្វជិត​កាតូលិក អ្នក​​ប្រើ​គ្រឿងញៀន​និង​អ្នកជួញដូរ​គ្រឿងញៀន​ជា​ដើម​នោះ តែងតែ​គេ​ឃើញ​ចុះផ្សាយ​ជា​ញឹកញាប់​នៅលើ​បណ្តាញសារព័ត៌មាន ហើយ​ការធ្វើ​អត្ថាធិប្បាយ​មួយ​ក្នុងចំណោម​​ការ​ធ្វើ​អត្ថាធិប្បាយ​ដ៏​ចម្រូងចម្រាស់​ច្រើន​ជា​ចុងក្រោយ​បំផុត​របស់​លោក​នោះ គឺ លោក​បាន​និយាយ​ចោទថា ” ការរំលោភ​ដែលជា​អំពើ​ឧក្រិដ្ឋ​នឹង​បន្ត​កើត​មាន​ដរាបណា ស្រី​ស្អាត​​ៗ​នៅតែ​មាន​លើ​ផែនដី​នេះ​”​។​

​នៅក្នុង​សុន្ទរកថា​នៅ​ថ្ងៃទី​៨​ខែ​មីនា លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ណែនាំ​ស្ត្រី​មិន​ឱ្យ​ចូល ទៅជិត​ពួក​អាចារ្យ​នៅ​ព្រះវិហារ ដោយ​ព្រមាន​ថា​ពួកគេ​មិន​អាច​បដិសេធ​តម្រូវការ​​ធម្មជាតិ​របស់​មនុស្ស​បានទេ​។ លោក​បាន​និយាយថា នៅពេល ដែល​អាចារ្យ​ស្រូប​ក្លិន​នៃ​រាងកាយ​ស្ត្រី​នោះ ហើយ​ឱ្យ​នាង​នៅ​ក្នុង​ព្រះវិហារ គាត់​(​អាចារ្យ​)​ចាប់ផ្តើម​និយាយ​លួង​​លោម​ស្ត្រី​នោះ ដោយសារតែ​គាត់​ជា​បុរស ” ។

​ប្រធានាធិបតី​ហ្វីលីពីន​នេះ បាន​និយាយថា ” ព្រះ​បាន​ប្រទាន​លិង្គ​ឱ្យ​គាត់ ។ អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ជាមួយ​នឹង​អាហ្នឹង ។ តើ​ពួកគេ យក​វា​ទៅ​ជល់​នឹង​ទ្វា រាល់​ព្រឹក​ឬ​”​។​

​លោក ឌុយ​ទែត​ក៏​បាន​ហៅអាចារ្យ​ទាំងអស់​ថា​ជា​មនុស្ស​ឆ្កួត​ភ្លើ ដោយ​និយាយថា បុរស​ឆ្លាត​នឹង​មិន​បួស​ធ្វើ​ជា​អាចារ្យ​ទេ ពីព្រោះ​បន្ទាប់មក គាត់​នឹង​អាច​សម្លឹង​មើល​ស្ត្រី​ស្អាតៗ​ ដែល​គាត់​មិន​និយាយ​លួងលោម មិន​បាន​នោះ​”​។​

​គណបក្ស​ស្ត្រី​ហ្វីលីពីន​ឆ្វេងនិយម​Gabriela បាន​រិះគន់​សម្តី​របស់​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ដោយ​ចោទ​ជា​សំនួរ​ថា “​ហេតុអ្វី​បានជា​ស្ត្រី​នឹង​ទទួល​យកដំបូន្មាន​ពី បុរស​សារភាព​ខ្លួន​ថា​​ចូលចិត្ត​រួមភេទ​ជាមួយ​ស្រីៗ ហើយ​ជា​មនុស្ស​មើលងាយ​ស្រី​ទៅវិញ​នោះ ដែល​ទំនងជា​ចង់​និយាយ​សំដៅ​ទៅលើ​មេដឹកនាំ​រូបនេះ​៕​ដោយ​៖​វាសនា​/​សុខា​

នេះ​មិនមែន​ជា​លើកដំបូង​ដែល​ប្រធានាធិបតី​ហ្វីលីពីន ឌុយ​ទែត វាយប្រហារ​ព្រះ​វិការ​កាតូលិក ដោយ​លោក​ចោទប្រកាន់​ពួក​អាចារ្យ​ថា​រំលោភ​យាយជី និង​ស្ទាបអង្អែល​ប្រ​​ដាប់​ភេទ​កុមារ​។​លោក​ថា​ដោយសារតែ​បញ្ហា​ដូច្នេះ ព្រះវិហារ​នេះ​នឹង​រលត់រលាយ​នៅ​២៥​ឆ្នាំ​ខាង​មុខ​