ប៉ា​គី​ស្ថាន​បញ្ជូន​F-16​មួយ​ក្រុម​ទៅ​កាន់​ព្រំដែន​ឥណ្ឌា​

552
ចែករម្លែក
  • 83
    Shares

​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា​បាន​ចេញ​ការព្រមាន​មួយ​ដល់​ឥណ្ឌា កុំ​អោយ​ធ្វើការ​ផ្សងព្រេង​ខុស​ណាមួយ ដោយសារ​តែ​សង្ឃឹម​ជួយ​បង្កើន​សម្លេងគាំទ្រ​នៅក្នុង​ការបោះឆ្នោត​​ជាតិ​នៅ​ឥណ្ឌា​នាពេលខាងមុខ​។​

​មុន​នេះ​ឥណ្ឌា​ក៏​បាន​អះអាង​ថា​យោធា​របស់​ខ្លួន​នៅ​រក្សា​ការត្រៀមខ្លួន​ក្នុង​កំរិត​ខ្ពស់​ដើម្បី​ដោះស្រាយ​ហេតុការណ៍​ជាយថាហេតុ​ណាមួយ​។​ក្នុងពេល​ជាមួយគ្នា របាយការណ៍​ក្នុង​​កាសែត​Hindustan Times​ដែល​ស្រង់​សម្តី​មន្ត្រី​យោធា​ឥណ្ឌា សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែលថា ប៉ា​គី​ស្ថាន​បាន​បញ្ជូន​យន្ត​ពី​ហោះ F-16 មួយ​កង​មក​កាន់​ព្រំដែន​របស់​ខ្លួន​ជាប់​​ឥណ្ឌា តែ​អាជ្ញាធរ​ប៉ា​គី​ស្ថាន​មិនបាន​ឆ្លើយតប​ចំពោះ​របាយការណ៍​នេះ​ទេ​។​

​ប្រភព​យោធា​បាន​ប្រាប់​សារព័ត៌មាន​រុស្ស៊ី​ថា យោធា​ប៉ា​គី​ស្ថាន​ក៏​បាន​ចាប់ផ្តើម​ចល័ត​ទាហាន​របស់​ខ្លួន​ពី​រដ្ឋ​បា​ឡូ​ជី​ស្ថាន ទៅកាន់​ព្រំដែន​ឥណ្ឌា ចាប់ពី​ថ្ងៃ​២៨​កុម្ភៈ​មក​។​

​បន្ទាប់​ពី​ការវាយប្រហារ​តាម​អាកាស​ទៅវិញទៅមក​រហូត​ដល់​ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​កាលពី​ខែ​មុន នៅ​១៥​ថ្ងៃ​មកនេះ​ភាគី​ទាំង​ពីរ​បន្ត​បាញ់​ផ្លោង​ដាក់​គ្នា​រហូត​។​​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​អាមេរិក អារ៉ាប់​រួម អា​រ៉ាប៊ីសាអូឌីត និង​ចិន បង្ហាញថា សភាពការណ៍​នៅ​តែ​មិន​មាន​លក្ខណៈ​ស្ថាបនា​ដើម្បី​ធ្វើអោយ​វា​មាន​ស្ថិរភាព​ក្នុង​តំបន់​​កា​ស្មៀរឡើងវិញ​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ