កាត់ទោស​កូនប្រុស​លោក​រដ្ឋលេខាធិកា​រ​ម្នាក់​ករណី​បាញ់ប្រហារ​ក្នុង​ក្លិប​កម្សាន្ត​រ៉ុ​ក

878
ចែករម្លែក
  • 1.5K
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ ៖ កូនប្រុស​លោក​រដ្ឋលេខា​ធិ​ការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា -​ព្រឹទ្ធសភា និង​អធិការកិច្ច ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំខ្លួន​ដោយ​សម្លៀកបំពាក់​ឈុត​អ្នកទោស ដៃ​ជាប់​ខ្នោះ​មកកាន់​តុលាការ​នៅ​ថ្ងៃទី ១២​ខែមីនា​ដើម្បី​កាត់ទោស​ករណី​បាញ់ប្រហារ​នៅក្នុង ក្លិប​កម្សាន្ត​រ៉ុ​ក​កាលពី​ឆ្នាំមុន​បណ្ដាលឱ្យ​អ្នកចម្រៀង​ម្នាក់​របួស​និង​ខូចខាត​ទ្រ​សម្បត្តិ​មួយចំនួន ។​

​ជនជាប់ចោទ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត អាយុ​៣៣​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​អះអាងថា​ជា​កូនប្រុស​របស់ លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា -​ព្រឹទ្ធសភា និង​អធិការកិច្ច​។​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ពី​ទង្វើ​ខុសច្បាប់​របស់ខ្លួន​ដែល​ប្រើ​អាវុធ​បាញ់ប្រហារ​នៅក្នុង​ក្លិប​រ៉ុ​ក​បណ្ដាលឱ្យ​គូរ​ទំនាស់​របស់ខ្លួន​ជា​ឌី​ជេ​ប្រចាំ​ក្លិប​រងរបួស​ធ្ងន់ធ្ងរ ។​

រឿងក្ដី​នេះ​ដោយសារ​ជនជាប់ចោទ​ក្លាហាន​សារភាព​ត្រង់ៗ​មិន​លាក់លៀម មិន​បង្ក​ភាព​ស្មុ​គ្រ​ស្មាញ​នោះ តុលាការ​បានកំណត់​វេលា​ប្រកាស​សាលក្រម​ផ្ដ​ន្តា​ទោស​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០១៩​ម៉ោង​២៖៣០​នាទី​រសៀល ។​

សូមបញ្ជាក់ថា មេខ្លោង​ដែល​បើក​ការបាញ់ប្រហារ នៅ​មណ្ឌល​កម្សាន្ត Rock កាលពី​ទាបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ បណ្តាលឱ្យ DJ ម្នាក់​របួសធ្ងន់​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រសួងមហាផ្ទៃ ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​កាលពី​ទាបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​បាញ់ប្រហារ​មួយ នៅក្នុង​បន្ទប់​ខារ៉ាអូខេ នៃ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។ ជន​រងគ្រោះ​ឈ្មោះ បៀ សំអឿន អាយុ​ជាង​៣០​ឆ្នាំ ជា Dj ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ដែល​ត្រូវរបួស​ត្រូវ​កំភួនជើង និង​គូទ ក្រោយពី​ជនដៃដល់​បាញ់​ចំនួន​៤​គ្រាប់​។​

​ក្រោយ​កើតហេតុ​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន បក្ខពួក​ជនសង្ស័យ​២​នាក់ រួមមាន​៖ ទី​១​ឈ្មោះ កែវ ភិរម្យ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ​ឡ ពេជ្រ​សីលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ខេត្តកំពង់ធំ​។​

បក្ខពួក​មេខ្លោង​បាញ់បោះ​សេរី​ទាំង​២​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ បានសម្រេច​ឃុំខ្លួន​បណ្តុះ​អាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស ពីបទ ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស ។​ក្រោយមក​ចៅក្រម​ស៊ើបសួរ​បាន​ដោះលែង​ជនសង្ស័យ​ទាំង​២​នាក់​នេះ​វិញ ដោយ​ទុក​តែ​ឈ្មោះ​ឌុ​ច សុ​វណ្ណា​រ៉េត រហូតមកដល់​ថ្ងៃ​កាត់ទោស​នេះ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម