ករណី​ជនជាតិ​ចិន​ស្លាប់​ក្នុង​បន្ទប់​ជាការ​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង

568
ចែករម្លែក
  • 26
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្រទះឃើញ​ជនជាតិ​ចិន​ស្លាប់​លើ​គ្រែ មាន​ស្នាម​អា​រក ស្ថិតនៅ​បន្ទប់ កន្លែង​សម្រាក ឃ្លាំង​ក្នុង​បរិវេណ​ទល់មុខ​រោងចក្រ សឺ​ពី​យ៉ា ខេ​ម​បូ​ឌែ ហ្គា​មេន ដែលមាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ ។

​ក្រោយពី​សមត្ថកិច្ច ជំនាញ គ្រូពេទ្យ​ពិនិត្យ ស្រាវជ្រាវ ទៅ​ឃើញថា ការស្លាប់​របស់​ជនជាតិ​ចិន​ខាងលើ ជា​ករណី​ធ្វើអត្តឃាតសម្លាប់​ដោយ​ខ្លួនឯង​។ ក៏ប៉ុន្តែ មូលហេតុ​អ្វី យ៉ាងណា ដែល​នាំខ្លួន​ជនរងគ្រោះដាច់ចិត្ត​សម្លាប់ខ្លួន​នោះ អត់​មាន​សមត្ថកិច្ច​ប្រាប់ឱ្យដឹង​ឡើយ ។​

​ជនបរទេស​ជា​ជនជាតិ​ចិន​ឈ្មោះ​WEIMINGKAI​ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​កាន់​លិខិតឆ្លងដែន​លេខ​:ED2280968​មុខរបរ​:​បុគ្គលិក​បច្ចេកទេស​ខាង​បង្ហើយការ​សាកសព​បាន​ស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​ឃ្លាំង​ស្ទុ​ក​ទំនិញ​អំបោះ​ក្រណាត់​របស់​រោងចក្រ​សឺ​ពី​យ៉ា​។​

សាកសព​ត្រូវបាន​លោកគ្រូ​ពេទ្យ​បច្ចេកទេស​វិទ្យាសាស្ត្រ​លោក​ឧ​ញ៉ា នង សុវណ្ណ​រ័ត្ន​បានបញ្ជាក់​ប្រាប់ថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ​យោងតាម​ការពិនិត្យ​យ៉ាង​ល្អិតល្អន់ គឺ​ធ្វើអត្តឃាតដោយ​ខ្លួនឯង ពុំ​ពាក់ព័ន្ធបទល្មើស​ឡើយ ៕S/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ