សម្តេច​តេ​ជោ​ហ៊ុនសែន​​ ឱ្យ​មេធាវី​រៀបចំ​ប្តឹង​អ្នក​ប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក ទារ​ជំ​ជឺ​ចិត្ត ​២​លាន​ដុល្លារ​

608
ចែករម្លែក
  • 482
    Shares

កោះកុង​: ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាសថា​ នឹងធ្វើ​ការប្តឹង​ទៅ​ពួក​អ្នក​ដែល​បាន​ជេរប្រមាថ​ស​ម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​។​សម្តេច​អះអាងថា​ នឹង​ទារ​ជា​ទឹកប្រាក់​ចំនួន​២​លាន​ដុល្លារ​ ហើយ​លុយ​ដែល​ឈ្នះក្តី​នេះ​សម្តេច​នឹង​យកទៅជួយ​ដល់​កុមារកំព្រា​។​សម្តេច​តេ​ជោ​ហ៊ុនសែន ​បាន​មានប្រសាសន៍​នេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និ​យោជិត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ នា​ព្រឹក​ថ្ងៃទី ១៣ ខែមីនា​ឆ្នាំ​២០១៩​នេះ ។​

​សម្តេច​តេ​ជោ​មានប្រសាសន៍​បន្តថា​:​ សម្តេច​កំពុង​ឱ្យ​មេធាវី​របស់​សម្តេច​សិក្សា​អំពី​ទិដ្ឋភាព​ផ្លូវច្បាប់​ដើម្បី​ប្តឹង​ពួក​ដែល​ជេរប្រមាថ​សម្ត​ច​តាម​ហ្វេ​ស​ប៊ុ​ក​។​សម្តេច​មានប្រសាសន៍ថា​: ​ខ្ញុំ​កំពុងតែ​ឱ្យ​មេធាវី​របស់ខ្ញុំ​សិក្សា​ហើយ​អំពី​ផ្លូវច្បាប់​​ដើម្បី​ប្តឹង​ពួក​អា​ជេរប្រមាថ​ខ្ញុំ​តាម​ហ្វេ​ស​បុក​។ ​ដើម្បីឱ្យ​ពួក​ដែល​កំពុង​នៅក្រៅ​ប្រ​ទេស​បានដឹង ព្រោះថា​ពួកវា​មានទ្រព្យ​សម្បត្តិ​នៅក្នុង​ប្រទេស ។ សម្តេច​បន្តថា ​ប្រសិន​សម្តេច​ឈ្នះក្តី សម្តេច​ទារ ២ លាន​ដុល្លារ បើ​មិនមាន​លុយ​ឱ្យ​ទេ​ លក់ឡាយឡុង​ទ្រព្យសម្បត្តិ​អ្នកឯងយកលុយ​ជួយ​ដល់​កុមារកំព្រា ។

​សម្តេច​បន្តថា ​ប្តឹង​ទារ​២​លាន​ដុល្លារ​តែម្តង​ មិន​ទារ​១​ដុល្លារ​ដូច​មុន​ទេ​។​សម្តេច​តេ​ជោ​បាន​បន្តថា​ មេធាវី​សម្តេច​កំពុងតែ​ប្រមូល​ភស្តុតាង​ដែល​ពួកគេ​ជេរប្រមាថ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​ ដែល​មកដល់ពេលនេះ​មាន​ប្រមាណ ៣២ រឿង ៕S/​Ha