​ស្នើឱ្យ​ក្រសួង​សេដ្ឋកិច្ច​បង្វែរ​ថវិកា​ម​ក​ខេត្ត​ដើម្បី​ប្រើប្រាស់​ថែទាំ​ជួសជុល​ប្រព័ន្ធ​លូ​និង​ផ្លូវថ្នល់​

527
ចែករម្លែក
  • 39
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ស្នើឱ្យ​អន្តរក្រសួង​ជួយ​អនុម័ត​តាម​គម្រោង​ផែនការ​របស់​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​សម្រាប់​ឆ្នាំ​២០១៩​។​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជួយ​បង្វែរ​ថវិកា​មក​ខេត្ត ដើម្បី​ជាការ​ប្រើប្រាស់​ថែទាំ​ជួសជុល​ប្រព័ន្ធ​លូ​ជា​សំណង់​ចាស់​ទ្រុឌទ្រោម និង​ផ្លូវថ្នល់​ដក់ លិច​ទឹក​ក្នុង​ក្រុង ឲ្យ​បាន​មុន​រដូវវស្សា​ខាងមុខនេះ​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ជាច្រើនរូប នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពី​ព្រឹក​ថ្ងៃទី ១២ មីនាឆ្នាំ​២០១៩ លោក គួច ចំរើន បាន​មានប្រសាសន៍ថា បញ្ហា​ប្រឈម និង​ត្រូវ​ដោះស្រាយ​ចំពោះមុខ​នេះ គឺ​បញ្ហា​ថែទាំ និង​ជួសជុល​ប្រព័ន្ធ​លូ ផ្លូវថ្នល់ និង​បញ្ហា​ទុកដាក់​សំរាម​នៅក្នុង​ក្រុង​កំពង់ចាម​។​

​លោក​គួច​ចំរើន​បាន​ថ្លែង​លើកឡើងថា​ប៉ុន្តែ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​គឺ​សូម​ឲ្យ​អន្តរក្រសួង​ជួយ​អនុម័ត​នូវ​ផែនការ​ដែល​ខាង​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​ចំណែក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​នៅ​មិនទាន់​បានផ្តល់​ទម្លាក់​ថ​វិកា​មក​ដើម្បី​ថែទាំ​និង​ជួសជុល​ប្រព័ន្ធ​លូ​ជា​សំណង់​ចាស់ និង​ផ្លូវថ្នល់​ដក់ និង​លិច​ទឹក​ក្នុង​ក្រុង​កំពង់ចាម​ដែរ​។ ដោយសារ​ថា នៅតែ​ក្នុង​រង្វង់​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ គឺ​រដូវវស្សា​ក្នុង​ឆ្នាំ​២០១៩​នេះ នឹង​មកដល់​។​

​លោ​កម​អភិបាលខេត្ត​បានលើកឡើង​ទៀតថា​ដើម្បី​ជា​វិធានការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​កាល​:​ទេស​:​បច្ចុប្បន្ននេះ សូមឱ្យ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​វិច​ខ្ចប់​ទុកដាក់​សំរាម​។ មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន រួមជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ចាម​ត្រូវមាន​ផែនកា​ស្តារ​ប្រព័ន្ធ​លូ និង​ទ្វារ​បង្ហូរ​ចេញពី​ក្រុង​។

​លោក​បាន​បន្តថា​អាជ្ញាធរ​ចាំបាច់​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​លាយ​ចាក់​បេតុង​លើផ្លូវ​ថ្នល់​ហើយ​ខាង​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជ​ញ្ជួ​ន​ត្រូវ​សហការ​ចាត់វិធានការ​ជាក់ស្តែង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថែទាំ​ស្លាក​សញ្ញា​ចរាចរ​នៅតាម​ដងផ្លូវ​។​ពិនិត្យ​និង​ទប់ស្កាត់​ការចាក់ដី​សង់​លំនៅស្ថាន​ដែល​បណ្តាល​ឲ្យ​ស្ទះ​ប​ញ្តា​ញ​លូ និង​ប្រឡាយទឹក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ