សង្ឃ​កញ្ចាស់​ត្រូវ​ចាប់ខ្លួន​ចំពោះ​ការរំលោភ​ក្មេង​មិន​ទាន់​គ្រប់​អាយុ​ចូលរៀន ក្រោយ​រត់គេច​ខ្លួន​ជាង​២​ឆ្នាំ​

1009
ចែករម្លែក
  • 462
    Shares

​សង្ឃ​ព្រះពុទ្ធសាសនា​វ័យ​៧៤​ឆ្នាំ ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​កាន់​ចា​ណា​ប៊ូ​រី និង​ត្រូវបាន​ចោទប្រកាន់​ចាប់រំលោភ​ក្មេងស្រី​​អាយុ​យុ​៤​ឆ្នាំ ជាច្រើនលើក​កាលពី​ឆ្នាំ​២០១៦​។​

​ព្រះ ថេរ គង់​ក្វាម​ឌី ត្រូវបាន​ចាប់ខ្លួន​តាម​ដីកាចាប់ខ្លួន​មួយ​ចេញ​តាំងពី​ជិត​២​ឆ្នាំមុន ដោយ​តុលាការ​ខេត្ត ថង​ផា​ភូ​ម ចំពោះ​ការចាប់រំលោភ​ក្មេងស្រី​ក្រោម​អាយុ​១៣​ឆ្នាំ​​និង​នាំ​ក្មេង​ក្រោម​អាយុ​១៥​ឆ្នាំ​ចេញពី​ឪពុក​ម្តាយ​របស់​គេ​ដើម្បី​ប្រព្រឹត្ត​អំពើ​អាស​គ្រាម​។​

​ប៉ូលិស​បាន​នាំ​លោក​វ័យ​ចំណាស់​នេះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​និង​ក្រោយមក​នាំ​ទៅកាន់​វត្ត​ជិត​នោះ​មួយ​ដើម្បី​ផ្សឹក​។​

​បទឧក្រិដ្ឋ​ដែល​សង្ឃ​អង្គ​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ថ្ងៃ​១៥​វិច្ឆិកា និង​២២​ធ្នូ ឆ្នាំ​២០១៦ នៅ​វត្ត​មួយ​។​ព្រះ​ថេរ​នេះ បាន​គង់​នៅក្នុង​វត្ត​ក្បែរ​លំនៅស្ថាន​របស់​គ្រួសារ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​។​នាង​​តែង​មក​លេង​នៅក្នុង​វត្ត​ខណៈ​ឪពុកម្តាយ​ក្រីក្រ​របស់​នាង​ចេញ​ទៅ​ធ្វើ​ការបាត់​។​គេ​ថា សង្ឃ​អង្គ​នេះ​បាន​ឆ្លៀត​ឱកាស​ដែល​ក្មេង​ស្រី​នៅ​តែ​ឯង​នេះ​ក៏​ចាប់រំលោភ​នាង​អស់​ពេល​​ជាច្រើនលើក​រហូតដល់​ឪពុក​នាង​សំគាល់​ឃើញ​អា​ការកូន​ប្លែក​ក៏​សួរ​។​នាង​បាន​ប្រាប់​អ្វីដែល​បាន​កើតឡើង​។​

​ឪពុក​ក្មេង​បាន​ប្តឹង​ប៉ូលិស និង​ព្រះ​ថេរ បាន​រត់គេចខ្លួន​ទៅកាន់​កន្លែង​ដែល​គេ​មិន​ស្គាល់ តែ​ប៉ូលិស​បន្ត​តាម​ប្រមាញ់​រហូត​ចាប់​បាន​កាលពី​ថ្ងៃ​១២​មីនា​៕​ប្រែ​សម្រួល​៖​វាសនា

សង្ឃ​វ័យ​៧៤​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​និង​ក្រោយ​ផ្សឹក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ