រថយន្ត​ធុន​ធំ​បើក​ហោះ​ឡើង​ខឿន​ទ្រូងផ្លូវ បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​មួយ​ដើម​

578
ចែករម្លែក
  • 47
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​សាលា​រាជធានី​ភ្នំពេញ​បាក់​អស់​មួយ​ដើម​ស្ថិតនៅ​ត្រង់ចំណុច​មុខ​ខ្លោងទ្វារវត្ត​ភ្នៀ​ត​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ភូមិ​ស្រែ​តេ​ជៈ​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ ។​បង្កដោយ​រថយន្ត​កូរ៉េ​ធុន​ធំ​មួយគ្រឿង​បើក​លឿន​ហោះ​ឡើង​ខឿន​ទ្រូងផ្លូវ​ទៅបុក​អ្នកបើក​រត់គេច​ទៅ​បាត់​កាលពី​វេលា​រសៀល ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ ហើយ​រាយការណ៍​ទៅខាង អគ្គិសនី អាជ្ញាធរ ដើម្បី​លើក​បង្គោល​ភ្លើង​ចេញពី​ផ្លូវ ជៀសវាង ខ្លាច​អ្នកដំណើរ​ឆ្លងកាត់ បុក​ប៉ះ បន្ថែម ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម