យន្តហោះ​យោធា​ចិន ធ្លាក់​ពេល​កំពុង​ហ្វឹកហាត់​

450
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ យន្តហោះ​មួយគ្រឿង​នៅ​ប្រទេស​អេ​ត្យូ​ពី បាន​ធ្លាក់​គួរឱ្យ​តក់ស្លុត បណ្តាលឱ្យ​មនុស្ស​ទាំងអស់​រាប់រយ​នាក់​ដែល​ជិះ​នៅលើ​នោះ​ស្លាប់​គ្មាន​សល់​សូម្បីតែ​ម្នាក់​។​

​ខណៈ​ករណីនេះ​មិនទាន់​ស្ងប់​រម្លា​ប់ និង​រក​មូលហេតុ​មិនទាន់​ឃើញ​ស្រួលបួល​ផង ស្រាប់តែ​យន្តហោះ​យោធា​មួយគ្រឿង​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​ធ្លា​ក់នៅ ខេត្ត​ហៃ​ណាន ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២​ខែមីនា បណ្តាលឱ្យ អ្នកបើក​យន្តហោះ​ពីរ​នាក់​បាត់​បង់ជីវិត​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង ការពារ​ជាតិចិន​។
​ ​
ក្រសួង​បានចេញ​សេចក្ដីថ្លែងការណ៍​ថា ឧបទ្ទវ​ហេតុនេះ​កើតឡើង​អំឡុងពេល​ហោះហើរ ហ្វឹកហ្វឺន​នៅ​តំបន់ភ្នំ​ឡឺ​តុង លី (Ledong Li) នៃ​ខេត្ត​ហៃ​ណាន​។

​ក្រសួង​បាន​បញ្ជាក់ថា ការធ្លាក់​យន្តហោះ​នេះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​នៅលើ​ដី នោះទេ ពោលគឺ​ស្លាប់​តែ​អ្នកបើក​យន្តហោះ​ប៉ុណ្ណោះ​។​ ពេលនេះ​មូលហេតុ​នៃ​ការធ្លាក់​នេះ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​៕ ប្រែ​សម្រួល​: ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម