​ចែករំលែក​ចំណេះដឹង​ស្តីពី​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​

876
ចែករម្លែក
  • 53
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកឯកទេស​ខាង​បច្ចេកវិទ្យា​បណ្តាញ​កម្ពុជា​និង​បរទេស​បានមក​ចែករំលែក​ចំណេះដឹង​អំពី​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​និង​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ការងារ​និង​អាជីវកម្ម​។​

ក្រុមហ៊ុន​ចំនួន​ពីរ​បានរួម​សហការគ្នា​បើក​សិក្ខាសាលា​មួយ​ស្តីអំពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទំនើប (Transforming Today’s Physical Infrastructure) កាលពី​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ ណាហ្គា​វើ​ល៍ ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​សាធារណៈ​និង​ឯកជន​។​

Panduit​គឺជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ​ដែល​ឈានមុខ​គេ​នៅលើ​ប្រព័ន្ធ​បណ្តាញ​ហើយក៏​ជា​ដៃគូ​របស់​ក្រុមហ៊ុន​CampuraTriangulumCorporation​ដែលជា​ក្រុមហ៊ុន​មួយ​ឈានមុខ​គេ​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក ជីន ឡងឌី នាយក​គ្រប់គ្រង​ផ្នែក​មជ្ឈមណ្ឌល​ទិន្នន័យ​( DataCenterDivision)​របស់​ក្រុមហ៊ុន​Campura​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​Panduit​ដែល​បាន​ចូលរួម​សហការ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បីឱ្យ​អតិថិជន​បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​របស់​ផលិតផល Panduit អោយ​កាន់តែច្បាស់​។

​លោក​បានបញ្ជាក់​បន្ថែម​ថា​Panduit​គឺជា​ផលិតផល​ដែលមាន​ភាព​ពេញនិយម​និង​កំពុង​ឈានមុខ​គេ​សំរាប់​ស្ថាប័ន​នានា​ព្រមទាំង​បាន​ផ្ដល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​តាម​តំរូវការ​របស់​អតិថិជន​រួមមាន​ខ្សែ Network, Rack cabinet និង​សំភារៈ​ឧបករណ៍​សម្រាប់ Network Infrastructure ក៏ដូចជា Data Center ជាច្រើន​ទៀត​។​

លោក​EricChng​នាយក​ផ្នែក​លក់​(TechnicalSalesManager)​នៃ​ក្រុមហ៊ុន​Panduit​បានធ្វើការ​បង្ហាញ​និង​ណែនាំ​អំពី​ផលិតផល​Panduit​យ៉ាង​ក្បោះក្បាយ​ដើម្បីឱ្យ​អតិថិជន​បាន​ស្វែងយល់​ពី​គុណប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ផលិតផល​នេះ​ដោយ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​សេវាកម្ម​សំរាប់​ជួយ​សំរួល​ដល់​ការងារ​ពាណិជ្ជកម្ម និង​ការទំនាក់ទំនង​អោយ​កាន់តែ​សំខាន់​សំរាប់​ការធ្វើ​ជំនួញ​។​

​ម្យ៉ាងទៀត​Panduit​អាចជួយ​ក្នុង​ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ទៅកាន់​ពិភពលោក​ជាមួយ​បច្ចេកវិទ្យា​យ៉ាង​សំបូរបែប​ហើយ​អាច​គ្រប់គ្រង​នូវ​រាល់​តំរូវការ​របស់​អតិថិជន​ដែល​កំពុង​តែមាន​សន្ទុះ​យ៉ាងខ្លាំង​ក្លា​នៅលើ​ទីផ្សារ ដែល​នាំមក​នូវ​ការ​រចនា​ដ៍​ប្រណីត​ហើយ​ផ្តល់​ភាព ងាយស្រួល បំផុត​ដល់​អ្នកប្រើប្រាស់ ព្រមទាំង​មានតម្លៃ​សមរម្យ​ជូន​ចំពោះ​អតិថិជន​ទៀតផង​៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​Campura​និង​Panduit​បានរួម​សហការគ្នា​បើក​សិក្ខាសាលា​មួយ​ស្តីអំពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទំនើប​ចែករម្លែក​ចំណេះដឹង​ស្តីពី​បច្ចេកវិទ្យា​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម