​សម្តេច​ហ៊ុនសែន៖នៅ​​កម្ពុជា​សេដ្ឋី​ពាន់​លាន​ក៏មាន​រួចហើយ សេដ្ឋី​រយ​លាន​ក៏មាន​ច្រើន ហើយ​អ្នក​ដែលមាន​លុយ​ចាប់ពី​មួយលាន​ដុល្លារ​ឡើង ក៏មាន​ច្រើន​គ​គោក​

738
ចែករម្លែក
  • 334
    Shares

ដោយ​៖​តារា​រី​ទ្ធី​(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​ថា​នៅ​កម្ពុជា​ប​ច្ច​ប្បន្ន មាន​ដល់​សេដ្ឋី​ពាន់​លាន​ក៏មាន​រួចហើយ​ដែរ ហើយ​សេដ្ឋ​រយ​លាន​ក៏មាន​ច្រើន​ហើយ​បើ​និយាយ​ពី​អ្នកមាន​លុយ​ចាប់​ពីមួយ​លាន​ដុល្លារ​ឡើងលើ​គឺមាន​ច្រើនណាស់ ។ ដូចនេះ​ពួកគេ​អាចរួមចំណែក​ក្នុងការ​វិនិយោគ​ផលិត​ជី​កសិកម្ម​ឬ​ផលិត​ចំណី​សត្វ​នៅក្នុង​ប្រទេ ស​បាន​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​ដើម្បី​លើក​តម្លៃ​នៃ​ការប្រកួត​ប្រ​ជែ របស់​យើង ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​ឆ្នាំ​២០១៨​និង​ទិសដៅ ឆ្នាំ ២០១៩ នា​ព្រឹក​ថ្ងៃទី ១៤ ខែ​មិនា ឆ្នាំ ២០១៩​នេះ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​យើង​មិនត្រូវ​សម្លឹងមើល​តែ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​នោះទេ​តែ​អ្នកវិនិយោគ​ក្នុងស្រុក​ដែល មាន​ធនធាន​ច្រើន​ក៏ត្រូវ​ទាក់ទាញ​សម្រាប់​ការ​បោះទុន​ក្នុង​វិស័យ​កសិកម្ម ។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មានប្រសាសន៍ថា​៖ «​ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋី​ពាន់​លាន​(​ដុល្លារ​)​ក៏មាន​រួច សេដ្ឋី​រយ​លាន​ក៏មាន​ច្រើន​ដូចនេះ​ឲ្យ​ពួក គេ​រួមចំណែក​វិនិយោគទុន​ក្នុង​វិស័យ​កសិកម្ម​ក្នុងប្រទេស​របស់​យើង ។ ហើយ​បើ​និយាយ​ពី​អ្នកមាន​លុយ​ចាប់ពី​មួយ​លាន​ដុល្លារ​ឡើងលើ​គឺ មាន​ច្រើនណាស់​» ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាប់អារម្មណ៍​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​សម្រាប់​វិស័យ​កសិកម្ម ។ សម្ដេច​បញ្ជាក់ថា​ការទាក់ទាញ​ទាំងនោះ​មិនចាំបាច់​តែ​សម្លឹងមើល​អ្នក​បរទេស​នោះទេ​តែ​អ្នកមាន​ធនធាន​ក្នុងស្រុក​ក៏​ជា​គោល ដៅ​សម្រាប់​កា​បោះ ទុន​ក្នុង​វិស័យ​កសិកម្ម​ផងដែរ ហើយ​វិធី​ដែល​ល្អ​គឺ​ខិតខំ​ទាក់ទាញ​ការវិនិយោគ​ហើយ​មិនចាំបាច់​តែ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស​នោះទេ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ទៀតថា​ទីផ្សារ​កសិកម្ម​របស់​ក​ម្ពុ​ជា​មិនទាន់មាន​ភាពល្អប្រសើ​នៅឡើយ​ទេ​ខណៈ ដែល​ប្រទេស​ជិត​ក៏មាន​ផលិតផល​កសិ កម្ម​ដូច​កម្ពុជា​ដែរ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​មូល​ហេតុដែល​កម្ពុជា​ពិ បាក​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​ប្រទេសជិតខាង​នោះ​ដោយសារតែ​ថ្លៃដើម​ផលិត​របស់​កម្ពុជា​ខ្ពស់​ធ្វើ​ផលិតផល​កម្ពុជា​មានតម្លៃ​ខ្ពស់ជាងប្រទេសជិតខាង ។ចំណុច​នេះ​សម្ដេច​បាន​លើកយក​ការដេញថ្លៃ​នាំចេញ​អង្ករ​មក​និយាយថា​គ្រាន់តែ​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ប្រទេស​ហ្វីលីពីន​ដែល​បានដាក់​ឲ្យ​ប្រទេស​ក្នុង​តំបន់​ដេញថ្លៃ​នាំចូល​នោះ​ក៏​កម្ពុជា ដេញថ្លៃ​មិន​ឈ្នះ​វៀតណាមនិង​ថៃ​ផងព្រោះ​តម្លៃ​ផលិតផល​កសិកម្ម​ប្រ​ទេស​ទាំងពីរ​នេះ​ថោ ក​ជាង​ផលិតផល​កម្ពុជា។សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្មនិងស្ថាប័ន ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់​ដោះស្រាយ​នេះ​ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម​ផលិត​និង​ការចំណាយ​ខ្ពស់​របស់​កសិករ​ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ផលិត​ហើយ​នាំ​ចេញទៅ​ក្រៅប្រទេស​ដោយ​តម្លៃ​ប្រកួតប្រជែង ៕BR