ប៉ូលិស​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់​និង​ថ្នាំញៀន​មួយចំនួន​

472
ចែករម្លែក
  • 233
    Shares
ជនសង្ស័យ​ឈ្មោះ ជា ស៊ីថា

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​២៨​ថង់​និង​ថ្នាំ​យ៉ាម៉ា​៤០​គ្រាប់​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមីនា​នៅ​ភូមិ​អូរ​តា​ប៉ុន​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​ហើយ​បញ្ជូនទៅ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​
លោក​វរសេនីយ៍ត្រី សារ៉េត វិ​សេដ្ឋ អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​
​ឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ ជា ស៊ីថា អាយុ​៦៦​ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់នៅ​ភូមិ ឃុំ​ខាងលើ ។​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​កិប​មាត់​ពណ៌​ស ចំនួន ២៨​កញ្ចប់​
​ថ្នាំ​គ្រាប់​រាង​មូល​សំប៉ែត ព៌​ណ​ស្លា​ទុំ មាន​អក្សរ​បរទេស​wy ចំនួន​៤០​គ្រាប់ សង្ស័យ​ជា​សារធាតុ​ញៀន ។​ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង ចាស់​និង សម្ភារៈប្រើប្រាស់ គ្រឿងញៀន​មួយចំនួន​។​
​ប៉ូលិស​កំពុង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕សរន

ជនសង្ស័យ​ឈ្មោះ ជា ស៊ីថា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ