ឃាត់​៦​នាក់​ករណី​រក្សាទុក​នឹង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​

532
ចែករម្លែក
  • 19
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ពីរ​ករណី​ផ្សេងគ្នា​ឃាត់​បាន​មនុស្ស​៦​នាក់​និង​ថ្នាំ​មួយចំនួន​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៩​នៅ​សង្កាត់​ស្វាយប៉ាក និង​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ ។​

​ករណី​ទី​១​រក្សាទុក​និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ចំនួន​៤​នាក់ ទី​១ / ឈ្មោះ កូ​រ៉ា ហ្សា​ក់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម ។ ២ / ឈ្មោះ ហេង​ងួន ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ ។​៣ /​ឯល ម​ហាំ ម៉ាក់ អា​ហី​ម ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម​។ ៤ /​ឈ្មោះ ហី​ម សានី ភេទ​ប្រុស​អាយុ ២៨៣​ឆ្នាំ​ជនជាតិខ្មែរ អ៊ីស្លាម​។​សម្ភារៈ​ដកហូត​មាន​ទី​១​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច​។​២​ឩ​បករ​ណ៏​ប្រើប្រាស់​នូវ​សារ​ធា​ត​ញៀន​មួយចំនួន​។​

​ករណី​ទី​២​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១ ឈ្មោះ សា រ៉ាវី ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិ​អ៊ីស្លាម មុខរបរ​មិន​ពិតប្រាកដ ។ ២​ឈ្មោះ វ៉េង សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។​សម្ភារៈ​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់​។​ចំពោះមុខ​ជនសង្ស័យ​៦​នាក់​និង​វត្ថុតាង​កម្លាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម