អធិការនគរបាល​ក្រុង​ទើប​ប្តូរ​ថ្មី​បញ្ចេញស្នាដៃ​បង្ក្រាប​ហ្គេម​មួយកន្លែង ឃាត់ខ្លួន​សិស្ស​៦​នាក់មក​អប់រំ

547
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែមីនា ​ឆ្នាំ​២០១៩ កម្លាំង​អធិការ ដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ហ្គេម​ស៊ីសង​១ កន្លែង​នៅ​ចំណុច​ក្រុមទី​២៤​ភូមិ​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​ដោយ​ឃាត់ខ្លួន ម្ចាស់​ទីតាំង​ឈ្មោះ យ៉ង់ ផាត ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ដូចខាងលើ​និង​ឃាត់ខ្លួន​សិស្សសាលា ចំនួន​៦​នាក់ មិនទាន់​គ្រប់​អាយុ​នាំយកទៅ​អធិការដ្ឋាន​​​អប់រំ និង​ធ្វើ​កិច្ចសន្យា​ហើយ​ប្រគល់ឲ្យ​អាណាព្យាបាល​មក​យកទៅ​អប់រំ​បន្ត​។​ ចំណែក​សម្ភារៈ​ដែល​ដកហូត​បានរួម​មាន​: ម៉ូ​នី​ទ​រ័​២០​គ្រឿង ឃី បត​១៧​គ្រឿង​ស៊ី​ស​ស្ទ័​រ​១៩​គ្រឿង កង្ហា​១៥ កៅអី​ជ​រ័​១៨,​ កៅអី​ត្រងោល​ជ​រ័​៨,។​

សម្ភារៈ​ខាងលើ​នឹង​កំពុង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​។

លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សណ្តាប់ធ្នាប់​ក្រុង បាន​បន្ត​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​នៅតាម​ចិញ្ចើម​ថ្នល់​សាធារណៈ ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ដោយបាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ព្រែក​ព្រះស្តេច ចុះ​រុះរើ​សំណង់​សាងសង់​រំលោភ​ចិញ្ចើមផ្លូវ ​ដែល​អាជ្ញា​អរ​សង្កាត់​បាន​ណែនាំ​ជាច្រើនលើក​តែ​ពុំ​ស្តាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម