​តុលាការ​កំពុង​សាកសួរ​ចោរ​ប្រដាប់អាវុធ​៥​នាក់​ដែល​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខណ្ឌទួលគោក​

524
ចែករម្លែក
  • 21
    Shares

ដោយ​៖​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​ចោរប្លន់​ប្រដាប់អាវុធ​៥​នាក់​ដែល​ប្លន់​កក្រើក​ទាំង​ក្នុង​ក្រុង​និង​តាម​ជនបទ​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១៤​មិនា​ឆ្នាំ​២០១៩​ក្រោយពី​តាម​ចាប់ខ្លួន​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​លោក​ចែ​សុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​ជនដៃដល់​ទាំង​៥​នាក់​នេះ​ទី​១​ឈ្មោះ​លន់​ស៊ីវ​ថេ​ង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១០​មីនា ឆ្នាំ​២០១៩ នៅមុខ​ផ្សារ​ហេង​លី ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​ទី​២​ឈ្មោះ ផេង យុទ្ធនា ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ( មាន​ដីកាចាប់ខ្លួន )​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ ១០​ខែមីនា ឆ្នាំ​២០១៩ ។​

ទី​៣​ឈ្មោះ ហៀ​ង ស្រី​ដែ​ត ហៅ​ស្រី​ណែ​ត ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៩​ខែមីនា​ឆ្នាំ​២០១៩​។​ទី​៤​ឈ្មោះ ស៊ន់ សេរី​វិ​ចិត្ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១២​ខែ​មិនា ឆ្នាំ​២០១៩ ។​ទី​៥​ឈ្មោះ គង់ សុវណ្ណ​ហៅ​តៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ( មាន​ដីកាចាប់ខ្លួន ) ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣​ខែ​មិនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​បុស្ស​ញិញ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។​

សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា​ក្រោយពី​កើតមាន​អំពើ​ប្លន់​លុយ​និង​សម្ភារៈ​ពី​ជនរងគ្រោះ​នៅផ្ទះ​លេខ​០៨​សេ ផ្លូវ​២៧០​ភូមិ​៩ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​ថ្ងៃទី ៦​ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦៖៣០​នាទី ល្ងាច​។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ដោយមាន​ការអនុញ្ញាត​ពី​លោក​ងិន​ពេ​ជ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនដៃដល់​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម