រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​បុក​ចូល​ផ្ទះ​លក់ទំនិញ​បង្ក​ខូចខាត​និង​មនុស្ស​រងរបួស​

1161
ចែករម្លែក

​(​កណ្តាល​)៖​រថយន្ត​កុងតឺន័រ​មួយ​គ្រ​ភៀ​ងរ​បស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន​បាន​បើក​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​លក់ទំនិញ​មួយកន្លែង​បង្ក​ខូចខាត​ទ្រព្យសម្បត្តិ​មុខទំនិញ​ជាច្រើន​ដែល​ម្ចាស់ផ្ទះ​ដាក់លក់​នៅលើ​ចិញ្ចើមផ្លូវ​និង​មនុស្ស​រងរបួស​២​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅមុខ​ផ្សា​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​។

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ប៊ួ​យ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​លក់ដូរ និង​ម្ចាស់ផ្ទះ​មួយទៀត​មានឈ្មោះ ម៉ៅ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មុខរបរ​លក់ដូរ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះដែរ​បណ្តាលអោយ​អ្នកដំណើរ​២​នាក់​រងរបួស​។​ដោយឡែក​សម្ភារៈ​ដែល​ដាក់លក់​នៅមុខ​ផ្ទះ​រង​នូវ​ការខូចខាត​ច្រើន​មុខ​រួមមាន​ទូរស័ព្ទដៃ​ជាច្រើន​គ្រឿង​ទូរទស្សន៍​កៅអី​តុ​និង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត ក្នុងនោះ​ជញ្ជាំង​ផ្ទះ​នៅខាងមុខ​ក៏​រង​នូវ​ការខូចខាត​មួយផ្នែក​ផងដែរ ។​

​មន្ត្រី​ដដែល​បានអោយដឹង​ទៀតថា​មុនពេល​គ្រោះថ្នាក់​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​កុងតឺន័រ​របស់​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន ម៉ាក នីសា​ន់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A1684​បើកបរ​ដោយ​ឈ្មោះ​ខែ​ន​កាន់​ធា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំមាន​ស្រុកកំណើត​នៅ​ស្រុក​បន្ទាយមាស​ខេត្តកំពត​។​

សព្វថ្ងៃ​បើកបរ​រថយន្ត​នៅក្នុង​ក្រុមហ៊ុន​ផែស្ងួត​តិច​ស្រ៊ុន​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​លុះ​មកដល់​តំបន់​ទីប្រជុំជន​ផ្សា​គគីរ​រថយន្ត​បង្ក​មានបំណង​បើក​ប្រជែង​រ៉ឺម៉ក​ម៉ូតូ​នៅ​ពីមុខ​ស្របពេលនោះ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​មកពី​មុខ​ពេល​ជួប​ឧបសគ្គ​រថយន្ត​បង្កបានជា​ន់​ហ្វ្រាំង​បង្ខំ​បណ្តាលអោយ​រ៉ឺម៉ក​ខាងក្រោយ​ដែល​ផ្ទុក​កុងតឺន័រ​រុញ​កាច់​ក្បាល​រថយន្តបុក​ចូលទៅ​ក្នុងផ្ទះ​លក់ដូរ​តែម្តង​។​

​បើតាម​ការប៉ាន់ស្មាន​ទំហំ​នៃ​ការខូចខាត​រួមទាំង​ចេញ​សំណង​ដល់​អ្នករងគ្រោះ​គិត​ជា​ទឹកប្រាក់​ប្រហែល​ជាង​៣​ម៉ឺន​ដុល្លារ​។​ភាគី​ខាង​រថយន្ត​កុងតឺន័រ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​មក​ដោះស្រាយ​សំណង​អោយ​ភាគី​ខាង​រងគ្រោះ​ដោយ​គ្រាន់តែ​ជា​សំណង​៕S/​ដោយ​៖​ហូ​សាន់​

​រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​បុក​ចូល​ផ្ទះ​លក់ទំនិញ​បង្ក​ខូចខាត​និង​មនុស្ស​រងរបួស​(រូប៖វ៉េបសាយ)


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ