ប្រទេស​កូរ៉េ​ជួយ​ដល់​មន្ទីរពេទ្យ​៦​នៅ​កម្ពុជា​ពី​ការប្រើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​

1036
ចែករម្លែក

(​ភ្នំពេញ​)៖​តាមរយៈ​រដ្ឋាភិបាល​ប្រទេស​សាធារណៈរដ្ឋ​កូរ៉េខាងត្បូង​ដែល​សហការ​ជាមួយ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ​ស៊ុន​ឆុន​យ៉ាង​(Soonchunhyang University Korea)​បានធ្វើការ​បណ្តុះបណ្តាល​ក៏ដូចជា​ការបង្កើត​ប្រព័ន្ធ​វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​(Telemedicine System)​ដល់​មន្ទីរពេទ្យ​៦​នៅ​កម្ពុជា​។​

​លោក អូ ដុង អ៊ី​ក សាស្ត្រ​ចា​រ្យ​ប្រចាំ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ​ស៊ុន​ឆុន​យ៉ាង​បាន​ពន្យល់​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ដល់​ក្រុម​វេជ្ជបណ្ឌិត​​កម្ពុជា​ស្តីពី​ការប្រើ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែសីហា​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​លោក​ថា​​លោក​បាន​នាំយក​ប្រព័ន្ធ វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​មកកាន់​ប្រទេស​កម្ពុជា​ចាប់​តាំងតែ​ពី​ឆ្នាំ​២០១៣​មកម្ល៉េះ​ហើយ​មកដល់​ពេលបច្ចុប្បន្ន​បានធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ​នេះ​ឱ្យ​កាន់តែ​ទាន់សម័យ​នៃ​បច្ចេកវិទ្យា​ថ្មី​ជានិច្ច​។​ប្រព័ន្ធ​វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​នេះ​មាន​សារៈសំខាន់​ណាស់​​សម្រាប់​ប្រើប្រាស់​ក្នុងការ​ទំនាក់ទំនងរ​វាង​វេជ្ជបណ្ឌិត​កម្ពុជា​និង​កូរ៉េ​បាន​យ៉ាង​ល្អ​។​ដោយសារ​តាមរយៈ​ការប្រើ​ប្រព័ន្ធ​នេះដែរ​បាន​ជួយ​ឱ្យ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​មួយកម្រិត​ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា​”​ចំពោះ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​តេ​ឡេ​មេ​ឌី​ស៊ីន​ជា​ប្រព័ន្ធ​ល្អ​បំផុត​សម្រាប់​ជួយ​ដល់​វេជ្ជបណ្ឌិត​កម្ពុជា​និង​វេជ្ជបណ្ឌិត​នៅ​​ប្រទេស​កូរ៉េ​អាចធ្វើ​ការទំនាក់ទំនង​គ្នា ក្នុងនេះ​យើង​ក៏​អាច​ប្រើ​តាមរយៈ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ផង​។​ការប្រើប្រាស់​ក៏មាន​ភាពងាយស្រួល​​ផងដែរ​ព្រោះថា​យើង​អាច​មើល​ព័ត៌មាន​ពី​អ្នកជំងឺ ហើយ​ក្នុងនេះ​វេជ្ជបណ្ឌិត​កម្ពុជា​ក៏​អាច​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​នៅ​ប្រទេស​កូរ៉េ តាមរយៈ​អន​ឡាញ​បាន​។​ក្នុងនេះ​គេ​អាច​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​ក៏ដូចជា​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​គ្នា​ទោ​វិញ​ទៅមក​បាន​ទាំងអស់​”​។​
​ ​
​លោក​ថា​នា​ថ្ងៃ​នេះដែរ​សាកលវិទ្យាល័យ​របស់លោក​បាន​នាំយក​បច្ចេកវិទ្យា​សម័យថ្មី​និង​ទំនើប សាមញ្ញ​ងាយស្រួល​ប្រើ​ជាង​មុន​ដើម្បី​ធ្វើ ការបណ្តុះ​បណ្លា​ដល់​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពេ​ត្យ​ព្រះកុសុមៈ​។​នាពេល​នេះដែរ​មាន​មន្ទីរពេទ្យ​ចំនួន​៦​នៅ​កម្ពុជា​នឹង​បានទទួល​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​ក្នុងនោះ​ដូចជា​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ មន្ទីរពេទ្យ​ព្រះកុសុមៈ មន្ទីរពេទ្យ​រ៉ុ​ស្ស៊ី មន្ទីរពេទ្យ​ហេ​ប​ប្រ៊ុ​ន និង​មន្ទីរពេទ្យ​សុ​ក្រិត​នៅ​កម្ពុជា ៕​ដោយ​៖​ដេប៉ូ​/sn

លោក អូ ដុង អ៊ី​ក ជា​សាស្ត្រ​ចា​រ្យ​ប្រចាំ​សាកលវិទ្យាល័យ​មន្ទីរពេទ្យ​ស៊ុន​ឆុន​យ៉ាង​(​រូបៈ​ដេប៉ូ​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ