ពួក​បះបោរ​ថៃ​បាញ់​លើ​រថភ្លើង បន្ទាប់​ពី​បំផ្ទុះ​គ្រាប់​អោយ​របួស​ទាហាន​

665
ចែករម្លែក
  • 155
    Shares

​ខ្មាន់កាំភ្លើង​ដែល​គេ​សង្ស័យថា​ជា​ពួក​បះបោរ​ផ្តាច់​ទឹកដី​នៅ​ភាគខាងត្បូង​ថៃ បាន​បាញ់​លើ​រថភ្លើង​នៅក្នុង​ខេត្ត​ណារ៉ាត​ធី​វ៉ាត កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១៥​មីនា ដោយ​បង្ក​ការ​ខូច​​ខាត​តិចតួច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​ជនល្មើស​ដែល​ពួន​ក្នុងព្រៃ​តាម​ផ្លូវ​បាន​បាញ់​លើ​រថភ្លើង​ដែល​ធ្វើដំណើរ​ទៅកាន់​ខេត្ត​យ៉ាឡា​ជាប់​គ្នា​នោះ​។​

​ប៉ូលិ​បាន​ពិនិត្យឃើញរថ​ភ្លើង​ត្រូវគ្រាប់​៨​កន្លែង និង​ជឿថា​វា​ជា​ស្នាដៃ​ក្រុម​បះបោរ​ដែល​ចង់​បង្កចលាចល​នៅក្នុង​តំបន់​ចុង​ខាងត្បូង​។​

​កាលពី​ថ្ងៃ​អង្គារ ទាហាន​២​នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាន​រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​និង​ការបាញ់ប្រហារ​លើ​ប៉ុស្តិ៍​យាម​ទាហាន​មួយ​កន្លែង​នៅ​ស្រុក​តាក់​បាយ​នៅ​ខេត្ត​​ណា​រ៉ា​ធី​វ៉ាត់ ដដែល​នេះ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​បណ្តាល​ឱ្យ​ឆេះ​ប៉ុស្តិ៍​យាម​នោះ និង​រោង​ចំណតទូក​មួយ​ព្រម​ទាំង​រថយន្ត​ច្រើន​គ្រឿង​នៅ​ក្បែរ​នោះ ។​

​ការស៊ើបអង្កេត​របស់​ប៉ូលិស បាន​រកឃើញថា ជនប្រដាប់អាវុធ​ពី​៥​ទៅ​៦​នាក់​បាន​ធ្វើ​ការវាយប្រហា​រលើ​ប៉ុស្តិ៍​យ៉ាម​ពី​ខាងក្រោយ​ប៉ុស្តិ៍​យ៉ា​ម​នេះ កាល​យប់​ពីថ្ងៃ​អង្គារ ហើយ​ថា​​ទាហាន​នៅ​ប៉ុស្តិ៍​យ៉ាមនោះ បាន​បាញ់​ត​តប​វិញ នៅ​មុន​ពេល​ពួក​អ្នក​វាយប្រហារ​នោះ​បាន​រត់គេចខ្លួន បន្តិច​ក្រោយមក​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

ការបាញ់​ត្រូវ​ជិត​បង្អួច​និង​កង់​រថភ្លើង តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម