ប្រទះឃើញ​សព​បុរស​ម្នា​ក់មាន​ជាប់​ខ្សែ​រុំ​ក​នៅក្បែរ​ស្រះ​ទឹក​

529
ចែករម្លែក
  • 55
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង មានការ​ភ្ញាក់ផ្អើល​ដោយ​អ្នកភូមិ​ម្នាក់​ប្រទះឃើញ​សព​បុរស​ម្នា​ក់មាន​ជាប់​ខ្សែ​រុំ ក​នៅក្បែរ​ស្រះ​ទឹក​ហើយ​រាយ​ករ​ណ៍​ប្រាប់​សមត្ថកិច្ច​ចុះទៅពិនិត្យ​។​

លោក​វរសេនីយ៍ឯក​គឹម ពន្លក​អធិការ​នគរ​បាល​ស្រុក​កំរៀង​បានឱ្យដឹងថា​សព​ជន​រង​​គ្រោះ​ឈ្មោះ សំ ម៉ៅ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំរៀង ។​ លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ឆ្លងតាម​ការពិនិត្យ​ជាក់ស្ដែង ជនរងគ្រោះ​បាន​ដេក​ផ្ងារ​ស្លាប់​ទាំង​សម្លៀកបំពាក់​នៅក្បែរ​ទឹក​ក​ស្រះ ។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មាន​ស្នាមរបួស​លើ​និង​ក្រោម​ត្របកភ្នែក​ទាំង​សង​ខាង​, របួស​ក្បែរ​ត្រចៀក និង​មាន​ក្រណាត់​
​រុំ​ជាប់​.​ក​ទៀតផង ប៉ុន្តែ​មន្ត្រី​ជំនាញ​មិនទាន់​ធ្វើការ​សន្និដ្ឋាន​បែបណា​នៅឡើយ​ទេ ពីព្រោះ​ពេលនេះ​កំពុង​សាកសួរ​ក្រុមគ្រួសារ និង​សាក្សី​
​ណាខ្លះ​ដែល​បានឃើញ​ហេតុការណ៍​។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានមុខ​របរ​លក់​សាច់​ពិសេស​តាម​ម៉ូតូ​(​សាច់​ឆ្កែ​) ហើយ​គាត់​ក៏​ជា​អ្នក​ស្រវឹង​ញឹកញាប់​ដែរ​។ ប៉ុន្តែ​មុនគេ​ប្រទះឃើញ​សាកសព​គាត់​ប្រមាណ​២​ថ្ងៃ បុរស​នេះ​មាន​ជម្លោះ​ក្នុង​គ្រួសារ​យ៉ាង​ស្រួចស្រាវ ។បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ដើម្បី​វែក​រក​ការពិត​ពី​ករណី​នេះហើយ ៕S/

​រូបថត​៖​ជនរងគ្រោះ​ដេកស្លាប់​ក្បែរ​មាន់​ស្រះ​ទឹក​មាន​ខ្សែ​រុំ​ក​ផង សមត្ថកិច្ច​កំពុង​សាកសព​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ