សម្ដេចហ៊ុនសែន ភ្នំពេញកំពុង​ខ្វះខាតអគ្គិសនីប្រមាណ ៤០០ មេហ្គាវ៉ាត់

543
ចែករម្លែក
  • 101
    Shares

ដោយៈតារារិទ្ធ/កំពង់ឆ្នាំងៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស
ឲ្យ​ដឹង​​ថា​​រាជធានីភ្នំពេញកំពង់ស្ថិតក្នុងស្ថានភាព ខ្វះចរន្តអគ្គិសនីរហូតដល់ ៤០០ មេហ្គាវាត់ សម្តេចបានស្នើឲ្យប្រជាពលរដ្ឋមានការយោគ យល់ អំពីស្ថានភាពនេះ ។

សម្តេចបានលើកឡើងបែបនេះនៅក្នុងពិធីបុណ្យទន្លេលើកទី ៥ នៅខេត្តកំពង់ឆ្នាំង​កាលល្ងាចថ្ងៃទី១៦ ខែមីនាឆ្នាំ ២០១៩ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាយើងកំពុងរង់ចាំនាវារបស់​ប្រទេស​តួកគីមកដល់កម្ពជា ដែលអាចផ្តល់ថាមពលអគ្គិសនី សម្រាប់ផ្គត់ ផ្គង់ ដល់ទីក្រុង​ភ្នំពេញរបស់យើង ដែលបច្ចុប្បន្ននេះយើងកំពុងតែខ្វះភ្លើងប្រើប្រាស់រហូតដល់ ៤០០​មេហ្គាវ៉ាត់។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋរបស់យើងដែលមានម៉ាស៊ីនភ្លើងអាច​ប្រើប្រាស់​ម៉ាស៊ីនភ្លើងជំនួសនៅពេលដែលដាច់ភ្លើងនិងសណ្ឋាគារមួយចំនួនដែលមានម៉ាស៊ីនភ្លើងអាចប្រើជំនួសនៅពេលដាច់ភ្លើងហើយសូមយោគយល់ចំពោះស្ថានភាពដ៏លំបាករបស់យើងនាពេលបច្ចុប្បន្ន ។

សម្តេចបានបញ្ជាក់ថាការខ្វះខាតអគ្គិសនីនេះបណ្ដាលមកពីការ តើការប្រែប្រួល​អាកាសធាតុដែលបានធ្វើឱ្យខ្វះទឹក និងធ្វើឲ្យវារីអគ្គិសនីមួយចំនួនមិនអាច​ផលិត​ថាមពលបាន។

តែទោះបីយ៉ាងណាសម្តេចបានហាមមិនឲ្យកាត់ បន្ថយ ភ្លើងនៅមូលដ្ឋានផលិតកម្​មជាពិសេសមូលដ្ឋានផលិតកម្មទាក់ទិនទៅនិងម៉ាស៊ីនកិនស្រូវ​ដើម្បីបម្រើឲ្យការ​កែច្នៃអង្កររបស់យើងមិនត្រូវទទួលបាននូវការកាត់បន្ថយនោះទេក៏ប៉ុន្តែនៅតំបន់មួយចំនួនក៏ត្រូវកាត់បន្ថយការប្រើប្រាស់ផងដែរ៕