ខ្យល់​កន្ត្រាក់​រំលំ​ប៉ើង​ដំបូលផ្ទះ​៣២​ខ្នង​និង​អគារសិក្សា​ខ្នង​នៅ​បន្ទាយមានជ័យ​

707
ចែករម្លែក
  • 326
    Shares

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​កាលពី​ព្រលប់​ថ្ងៃទី​១៥​មីនាឆ្នាំ​២០១៩ បង្ក​ខូចខាត​ផ្ទះ អគារសិក្សា សរុប៣២​ខ្នងនៅ​ស្រុក ក្រុង​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​ខែមីនា​ថា​:​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​បង្ក​ខូចខាត​ប៉ះពាល់​ក្នុងនោះ​មាន​លើ​៥​ក្រុង​,​ស្រុក​គឺៈ​១​នៅ​ស្រុក​ថ្មពួក​ខូចខាត​៨​ខ្នង​(​របើក​ដំបូលផ្ទះ​០៤​ខ្នង​,​អគារសិក្សា​ខ្នង​,​រោង​ដាក់​សំភារៈ​១​ខ្នង​,​តូប​លក់​ឥ​វ៉ាន់​០១) របើក​ស័​ង្គ​សី​២០៩​សន្លឹក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ក៏​ដូច​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក អោយដឹងថា​:​ជាការ​ឆ្លើយតប​និង​អន្តរាគមន៍ កម្លាំង​នគរបាល​ខេត្ត ស្រុក ឃុំ យោធា​ខេត្ត​ស្រុក កងពល​លេខ​៥១​និង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​និង​មន្ត្រី​អាជ្ញាធរ យុវជន ពលរដ្ឋ​បាន​ចុះជួយ​រុះរើ រៀប​ជម្រក​បណ្តោះអាសន្ន​និង​ជួសជុល​នូវផ្ទះ​និង​អគារ​សាលារៀន​ទាំងនោះ​ឡើងវិញ​ជា​បន្តបន្ទាប់ ។​

​ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ ពលរដ្ឋ​នៅ​ឃុំ​ទាន​កាំ​បាន​ថ្លែងអំណរគុណ​ក​ម្លាំងនគរបាល កម្លាំង​កងពល​ថ្មើរជើង​ល​រខ​៥១ ដែល​បាន​ជួយ​ជួសជុលផ្ទះ ៕S/សរន

​រូបថត : ភ្លៀង​កក់ខែ លាយឡំ​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត បើ​ុ​ង​ដំបូលផ្ទះ សាលា​រោង រាន​លក់ដូរ អស់រ​៣២​ខ្នង​នៅ​៥​ស្រុក​ក្រុង​នៅ​ខេត្តបន្ទាយមានជ័យ​និង​កម្លាំង មន្ត្រី​ចុះ​ជួ​យុះ​រើ ជួសជុល​ឡើងវិញ (​រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម