ទឹកជំនន់​ភ្លាមៗ​សម្លាប់​មនុស្ស​៤២​នាក់​នៅ​ខេត្ត​ប៉ា​ពួរ​របស់​ឥណ្ឌូនេស៊ី​

649
ចែករម្លែក
  • 555
    Shares

​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​ខេត្ត​ប៉ា​ពួរ​របស់​ឥណ្ឌូនេស៊ី បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៤២​នាក់​និង​បង្ក​របួស​ខ្លាំង​២១​នាក់​ទៀត នេះ​បើ​តាម​មន្ត្រី​នៃ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃអាទិត្យ​។​

​តំបន់​សេន​តានី នៅ​ជិត​ទី​រួម​ខេត្ត​បាន​រង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ការ​ជន់​លិច​ភ្លាមៗ​។​យ៉ាងហោច​ណាស់​ផ្ទះ​ចំនួន​៩​និង​ស្ពាន​២​បាន​ខូចខាត ហើយ​ការ​​ងារ​ស្វែងរក​និង​សង្គ្រោះ​កំពុង​បន្ត​ធ្វើ​។​

​នូ​ហ្គ្រោ​ហូ មន្ត្រី​នៅ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​នេះ​បាន​និយាយថា ទឹក​ស្រ​កដោយ​បន្សល់​ភក់ ដើម​មែកឈើ​និង​វត្ថុ​សម្រាម​ផ្សេងៗ​ដែល​នាំ​មក​ដោយ​ទឹកជំនន់​។​អ្នកស្រុក​ជាង​១២០​នាក់​ត្រូវបាន​នាំ​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​នៅ​តាម​អាគារ​រដ្ឋ​ក្រោយពី​ផ្ទះ​របស់​ពួក​គេ​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​៕​ដោយ​៖​វាសនា​

​អាជ្ញាធរ ក្រោម​ជំនួយ​ពី​កាកបាតក្រហម​និង​អ្នកស្ម័គ្រចិត្ត បាន​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់​នៅ​ប៉ា​ពួរ​

ទីតាំងផ្សាយពាណិជ្ជកម្ម