អាជ្ញាធរ​បង្ក្រាប​ផ្ទះ​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​១​កន្លែង​ខណៈ​២​កន្លែង​ទៀត​នៅ​ជិតគ្នា​កំពុង​ដំណើការ​ដដែល​

559
ចែករម្លែក
  • 30
    Shares

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បង្ក្រាប​ជាក់ស្តែង​នូវ​ទីតាំង​ផ្ទះ​បើក​ល្បែង​ប្រភេទ​ហ្គេម​បាញ់​ត្រី​មួយកន្លែង នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៩​និង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​និង​ដកហូត​ទូរ​ហ្គេម​២​គ្រឿង ។​

​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ មុំ សាម​ឌី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង ភូមិ​បាក់​ទូក ក្រុម​១​សង្កាត់​ទួល​សង្កែ​ទី​១ ។ សម្ភារៈ​ដកហូត​រួមមាន ៖ ទូ​ហ្គេម​២​គ្រឿង ។​ការចុះ​បង្ក្រាប​នេះ​អនុវត្តតាម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក ជា ពិសី អភិបាល អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​។​

លោក​វីរៈ​សេនីយ៍​ត្រី អ៊ីវ ឈុន​ផេង អធិការរង​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​បញ្ជា កម្លាំង​នគរបាល និង​ប្រជា​ការពារ សហការ​ជាមួយ គណៈបញ្ជាការ​ឯកភាព​សង្កាត់ ចុះបង្ក្រាប​ទីតាំង​បើក​ល្បែង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ស្ថិតនៅ​ក្រុមទី​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ (​តំបន់​ផ្លូវ​រទេះភ្លើង​)​។

​ក្នុង​ប្រតិបត្តិការ​ដ៏​ក្ដៅគគុក​នេះ កម្លាំង​សមត្ថកិច្ច នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ បានធ្វើ​ដកហូត ទូរ​ហ្គេម ចំនួន​២ គ្រឿង យកមក​រក្សាទុក​នៅ​សាលាខណ្ឌ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕S/​