ទោះជា​សត្វ​តិរច្ឆាន​ក៏​ចេះ​ស្រលាញ់​ថ្នាក់​ថ្នមកូន​មិន​ចាញ់​មនុស្ស​

718
ចែករម្លែក

ម្តាយ​គ្រប់រូប​មិន​ថា​មនុស្ស ឬ​សត្វ​តិរច្ឆាន តែងតែ​ស្រលាញ់​ថ្នាក់​ថ្នមកូន និង​ហ៊ាន​ធ្វើ​អ្វី គ្រប់យ៉ាង​ដើម្បី​ការពារ​កូន​ដោយ​មិន​គិតពី​ខ្លួនឯង​។ ដូចនេះ មនុស្ស​ណា​ដែល​មិនចេះ ស្រលាញ់​ថ្នាក់​ថ្នមកូន ប្រាកដជា​អន់​ជាង​សត្វ​តិរច្ឆាន​។​
​ ​
ហើយ​តាមរយៈ​រូបភាព​គួរឱ្យ​រំភើបចិត្ត​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​មេ​ស្វា​ហ្គោ​រី​ឡា មួយ​ក្បាល បំបម​ថ្នាក់ថ្នម​កូនតូច​របស់​វា​ដោយ​ក្ដី​គ្នាន់គ្នេរ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
រូបភាព​វីដេអូ​ទាំងនេះ​ត្រូវបាន​បង្ហោះ​ដោយ​សួនសត្វ Dallas Zoo នៅ​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ជាង​មួយ​សប្តាហ៍​បន្ទាប់ពី​មេ​ស្វា​ហ្គោ​រី​ឡា​អាយុ ១៣ ឆ្នាំឈ្មោះ មេ​ហ្គា​ន (Megan) បង្កើត​បានកូន​ស្វា​មិនទាន់​មានឈ្មោះ​នេះ​កាលពី​ថ្ងៃទី​៧ ខែមីនា​។​
​ ​
​សួនសត្វ​បាន​គូសបញ្ជាក់ថា ខ្លួន​នឹង​បញ្ជាក់​ពី​ភេទ​របស់​កូន​ស្វា​នេះ ហើយក៏​នឹងដាក់ ឈ្មោះ​ឱ្យ​វា​ក្នុងពេល​ឆាប់ៗ​នេះដែរ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម