បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប​

476
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បើក​សន្និបាទ​បូកសរុប លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត។​

លោក ទៀ សីហា បាន​បញ្ជាក់ថា ការ​ប្រារព្ធ​បើក​អង្គសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប​នា​ពេល​នេះ គឺជា​ការឆ្លុះបញ្ចាំង ឲ្យ​ឃើញ​ពី​ស្នាដៃ លទ្ធផល​ការងារ​គ្រប់​បណ្តា​អង្គភាព មន្ទីរ ស្ថាប័ន​ជុំវិញ​ខេត្ត សម្រេចបាន​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ។​

លោក​បាន​បន្តថា ការអនុវត្ត​កម្មវិធី​នយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕B

ទីតាំងផ្សាយពាណិជ្ជកម្ម