យ៉ែម ស្រី​ពេជ្រ និង រចនា រ៉ាវ​ឌី លេង​រឿង “​មិត្ត​ប្ញ​ស្យា​”​ដណ្តើម​ប្តី​គ្នា​ដូច​រឿង​កើតឡើង​ក្នុងសង្គម

633
ចែករម្លែក
  • 7
    Shares

ដោយ:បូ​រិ​ន​/ភ្នំពេញ ​៖ ស្នាដៃ​ថ្មី​របស់​ស្ថានីយទូរទស្សន៍​លេខ​៥​រឿង​ភាគ “​មិត្ត​ប្ញ​ស្យា​” ដែល​និពន្ធ​និង​ផលិត​ដោយ​ទូរទស្សន៍​នឹង​ត្រៀម​ចាក់​បញ្ចាំង​នាង​ខាងមុខនេះ ខណៈ​តួឯក​ស្រី​ពីរ​នាក់​ប៉ះគ្នា​គឺ​កញ្ញា យ៉ែម ស្រី​ពេជ្រ និង រចនា រ៉ាវ​ឌី លេង​យ៉ាង​ជក់ចិត្ត​តែម្តង​ក្នុង​រឿង “​មិត្ត​ប្ញ​ស្យា​” ដែល​បង្ហាញ​ការដណ្តើម​ប្តី​គ្នា​ដូច​រឿង​ពិត​កើតឡើង​ក្នុងសង្គម​ខ្មែរ​កន្លងមក​។​

​កញ្ញា រចនា រ៉ាវ​ឌី បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជប់លៀង​បញ្ចប់​ការផលិត​កាលពី​រាត្រី​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៩​ថា រឿងនេះ​មាន​រសជាតិ​ថ្មី​មួយទៀត​សម្រាប់​អាជីព​ស្តែង​របស់​នាង​គឺ​តួអង្គ​ស្លូត ស្លូត​យកតែ​មែនទែន រហូត​មិត្ត​ភ័​ក្កិ​កៀក​កិត​ជិត​ខ្លួន​ឆក់យក​ប្តី​ខ្លួនឯង​បាត់​។ នាង​ថាបើ​ទោះបីជា​កន្លងទៅ​នាង​ធ្លាប់​ទទួលបាន​ការគាំទ្រ​ខ្លាំង​នឹង​ការសម្តែង តួអង្គ​បែប​កាច​ឆ្នាសឆ្នើម ប៉ុន្តែ​ងាក​មក​រឿងនេះ​សាច់រឿង​មិនធម្មតា​ដែរ ហើយ​នាង​ហាក់​មាន​ទំនុក​ចិត្តច្រើន​សម្រាប់​ការសម្តែង​។

​តួឯក​ស្រី​ដែល​រង​ការឈឺចាប់​ក្នុង​រឿង​ភាគ​នេះ​បាន​បញ្ជាក់ថា នាង​ទទួលស្គាល់ថា​ការសម្តែង​បែប​កាច​គឺមាន​ភាពងាយស្រួល​ជាង ប៉ុន្តែ​ក្នុងនាម​ជា​តារា​សម្តែង​ក៏​មិនអាច​ជំនាញ​តែ​ការសម្តែង​អត្ត​ច​រិ​ក​តួអង្គ​តែមួយ​មុខ​ទេ​។ កាន់តែ​ស៊ីចង្វាក់​គ្នា​គឺ​ក្រោយពី​ជួប​ជាមួយ​ដៃគូ​សម្តែង ដែល​ធ្វើ​ឲ្យ​នាង​ពេញចិត្ត​កាន់តែខ្លាំង​គឺមាន​ដូចជា​កញ្ញា យ៉ែម ស្រី​ពេជ្រ លោក មុំ សុធា​រ៉ា លោក សុធា​ពិសិដ្ឋ និង​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​ទៀត​នៅក្នុង​ភាពយន្ត​នេះ​។​

​កញ្ញា ម៉ា​នី​កា ជា​តួអង្គ​សំខាន់​មួយរូប បាន​ថ្លែង​លើ​វេទិកា​ជាមួយ​មិត្ត​រួម​ក្រុម​ផងដែរ​ថា រឿង “​មិត្ត​ឫស្យា​” សាច់រឿង​ឆ្លុះបញ្ចាំង​ពី​ធាតុ​ភាព​ពិត​ក្នុងសង្គម បង្ហាញ​ពី​ការអប់រំ រួមទាំង​សបញ្ជាក់​ពី​សារធាតុ​មនុស្ស ល្អ​ពី​ខាងមុខ លួច​ចាក់​ពីក្រោយ និង​ហ៊ាន​ក្បត់​សូម្បីតែ​មិត្ត​ជិតស្និទ្ធ​ខ្លួនឯង​ក៏​ហ៊ាន​ក្បត់​ដែរ​។​

​ផលិតករ​ជនជាតិ​ថៃ​ដែល​ដឹ​ល​នាំ​ភាពយន្ត​រឿង​”​មិត្ត​ប្ញ​ស្យា​” លោក ភី​ម៉ូ បាន​កោត សរសើរ​អំពី​សមត្ថភាព​របស់​តារា​សម្តែង​ប្រុស​ស្រី​កម្ពុជា​ថា មាន​សមត្ថភាព​សម្តែង​បានល្អ បើទោះបីជា​ពួកគេ​រវល់​នឹង​ការងារ​ជាច្រើន​ក្តី​។ រឿងនេះ​ជា​ភាពយន្ត​ដែលមាន​ខ្លឹមសារ​អប់រំ​ល្អ ឆ្លុះបញ្ចាំង​អំពី​បុណ្យបាប កម្ម​ពារ អំពី​ជីវិត​រស់នៅ​ក្នុងសង្គម​បច្ចុប្បន្ន រួមទាំង ឈុត​ឆាក​ច្រណែនឈ្នានីស​កាន់តែ​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​កាន់​តែមាន​រសជាតិ​សម្បូរបែប។​

​លោក​ក៏បាន​រំពឹងទុក​ថា ភាពយន្ត​ភាគ​ខ្មែរ​ទី​១៩​ដែល​ទើបនឹង​បញ្ចប់​ការផលិត​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​នៅពេល​ចាក់​បញ្ចាំង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

​សូមបញ្ជាក់ថា យ៉ែម ស្រី​ពេជ្រ ដែលជា​តួឯក​ស្រី​ដែរនោះ មិនមាន​វត្តមាន​នោះទេ ខណៈ​នាង​ជាប់​ភារកិច្ច​នៅ​ខេត្តបាត់ដំបង ហើយ​ក្រៅពីនេះ​មាន សិល្បករ​ផ្សេងទៀត​ដូចជា​លោក សុធា ពិសិដ្ឋ លោក លាង ឧ​ត្ត​ម ឆ័យលី ដា​ឡែ​ន ម៉ា​នី​កា អ្នកនាង លី​លី អ្នកនាង ម៉ា​នី​តា និង កញ្ញា ម៉ា​នី​តា ព្រមទាំង​អ្នកសិល្បៈ​ជាច្រើនរូប​ផ្សេងទៀត​៕​B/